**ខួប១២ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១២ឆ្នាំ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែតុលា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០**មុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិយ៉ាងសកម្មជាច្រើនខេត្ត ទីបំផុតត្រូវជាប់អន្ទាក់របស់សមត្ថកិច្ច នៅខេត្តបាត់ដំបង**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំកិច្ចប្រជុំ ស្ដីពីការបូកសរុបលទ្ធផលសកម្មភាពការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត**អភិបាលខេត្តកណ្ដាល ចាត់ទុកកងរាជអាវុធហត្ថក្រុង-ស្រុកណា ដែលទទួលបានបណ្ដឹង និងភាពអសកម្មពីពលរដ្ឋច្រើនជាងគេ កងរាជអាវុធហត្ថក្រុង-ស្រុងនោះ ទទួលបានជំនឿទុកចិត្តពីពលរដ្ឋនូវក្នុងមូលដ្ឋានរបស់ខ្លួន**រយៈពេល៩ខែ កម្ពុជានាំចេញអង្ករជាង៤៤ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ជាង ៣០០លានដុល្លារ**ក្រសួងសាធារណការ ប្រជុំពិភាក្សាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្តីពីផែនការសកម្មភាពសម្រាប់សិក្សាលម្អិតគម្រោង**អភិបាលខេត្តពោធិ៍សាត់ ជំរុញដល់ក្រុមការងារសាងសង់ផ្លូវក្រាលកៅស៊ូ ឆ្ពោះទៅតំបន់ដោះស្រាយផលប៉ះពាល់ ត្រង់ចំណុចអូរ១ អូរ២ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ត្រូវពន្លឿនការស្ថាបនា**អគ្គនាយកដ្ឋានពន្ធនាគារ ចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ចស្រាវជ្រាវពី ឫសគល់ ករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំលេង របស់ជនជាប់ឃុំជាជនជាតិចិន និងខ្មែរមួយចំនួន នៅមណ្ឌលអប់រំកែប្រែទី១**ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងសមាសភាពគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ**ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិភ្នំដិន ព្រែកចាក ចាំយាម និងប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ**ក្រសួងបរិស្ថានពង្រឹងការអនុវត្តច្បាប់បរិស្ថានជាមួយការពង្រឹងសមត្ថភាពមន្រ្តីជំនាញសវនកម្មផ្ទៃក្នុង**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សា សម្រាប់សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន១០០នាក់**អភិបាលខេត្តកំពង់ចាម​ ទទួលអំណោយពី​មន្ទីរ​អង្គភាព​ និង​សប្បុរសជន​ ដែលបានចូលរួមគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក «ង»**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្រ្តី ឈាង រ៉ា៖ «មិនមានអ្វីដែលយើងធ្វើមិនបានទេ ក្នុងពិភពលោកយើងនេះ, យើងកាន់តែអាចធ្វើបានល្អថែមទៀតផង»**ទាហានអ៊ីស្រាអែលស្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋានទ័ព IDF**តៃវ៉ាន់កោះប្រជុំសន្តិសុខចំពេលមានសមយុទ្ធរារាំងរបស់ក្រុងប៉េកាំង

ប្រធានសភាអាស៊ែបៃហ្សង់៖ ៣ថ្ងៃ នៅកម្ពុជា ខ្ញុំបានជួបពិភាក្សាការងារ និងបានសង្កេតឃើញសក្ដានុពល កិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន

ភ្នំពេញ៖ លោកជំទាវ Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន ថារយៈពេល ៣ថ្ងៃ នៅកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញសក្ដានុពល កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីជួបជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ីរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តជួបពិភាក្សាជាបន្តទៀតជាមួយ លោកជំទាវ Sahiba Ali ghizi Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងអំពីលទ្ធផលក្រោយជំនួបថា លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរព ថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ដែលបានគាំទ្រអាហ្សែរបៃហ្សង់ ឲ្យបានក្លាយជាអ្នកសង្កេតការណ៍របស់អាយប៉ា។

លោកជំទាវ ហ្កាហ្វារ៉ូវ៉ា បានគោរពជំរាបជូនសម្ដេចតេជោថា រយៈពេល ៣ថ្ងៃ នៅ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញសក្ដានុពលកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ជាពិសេសរវាងយុវជន។

ជាមួយគ្នានោះដែរ លោកជំទាវ ហ្កាហ្វារ៉ូវ៉ា ក៏បាន ជំរាបជូនសម្ដេចតេជោនូវបំណងជំរុញទំនាក់ទំនងរវាងនីតិប្រតិបត្តិ ជំរុញការអនុវត្ត អនុស្សរណៈ ដែលបានចុះហត្ថលេខារួចហើយ និងស្វែងរកសក្ដានុពលបន្ថែមទៀត ជាមួយការជំរុញការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ា និងបណ្ដាញសភានៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវ ហ្កាហ្វារ៉ូវ៉ា និងបានសំដែងនូវការគាំទ្រចំពោះការលើកឡើងរបស់លោកជំទាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់៕

អត្ថបទដែលជាប់ទាក់ទង