**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម ហួត ហាក់ អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Senai International Airport ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព**ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវដល់យុវជនបន្តធ្វើសកម្មភាពមនុស្សធម៌ រួមជាមួយអជ្ញាធរ និងអង្គការដៃគូនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យកាន់តែរីកចម្រើន**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវឈរលើគោលការណ៍ នវានុវត្តន៍ ប្រសិទ្ធភាព គុណភាព សមភាព និងគុណធម៌**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី**កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន RedNote មានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ**លោក Mike Pence ៖ សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួន នៅតំបន់ប៉ាស៉ីហ្វិកនោះទេ ហើយរដ្ឋបាលអាមេរិកថ្មី ក៏គួរតែប្តេជ្ញាចិត្តផ្តល់ឱ្យតៃវ៉ាន់ នូវមធ្យោបាយដើម្បីការពារខ្លួនបន្តទៀត**សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចាត់តំណាងនាំយកសាររំលែកទុក្ខ និងថវិកាចូលរួមបុណ្យសពមន្ដ្រីស៉ីម៉ាក់២រូប ដែលពលីនៅក្នុងពេលបំពេញការងារ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូអន្តរក្រសួងធ្វើទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប និងចុះពិនិត្យបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប**អភិបាលខេត្តប៉ៃលិន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីទូទាំងខេត្តប៉ៃលិនដែលខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់**អ្នកវិនិយោគនិងសង្គមស៊ីវិលរំពឹងទុកខ្ពស់ពីកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥**មន្ត្រីជំនាញ ចុះបំពេញបែបបទចុះបញ្ជីផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រួសារសាច់ញាតិ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ក្រសួងការពារជាតិ**ស្ថានភាពទូទៅថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ**ក្រសួងមហាផ្ទៃ នឹងធ្វើការបោះពុម្ពទិន្នន័យ និង QR Code ដើម្បីបិទលើសន្លឹក លិខិតឆ្លងដែនជនបរទេស ជំនួសការប្រើប្រាស់សន្លឹកទិដ្ឋាការស្អិត និងឬការប្រថាប់ត្រាជំនាញអន្តោប្រវេសន៍**ឱកាសការងារ! គិតត្រឹមថ្ងៃទី ១៧ ខែមករា នេះ មានការងាររហូតដល់ទៅចំនួន ៦៦ ៧១៧ កន្លែង កំពុងរង់ចាំអ្នក**ក្រសួងសាធារណការ ជូនដំណឹងពីការធ្វើនាវាចរណ៍ នៅតំបន់សិក្សាគម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ**បទវិភាគ៖ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកស្ថិតនៅលើប្រជាជន**លោក Han Zheng តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីឡើងកាន់មុខតំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក**ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ត​នាំយកប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនទី​បញ្ជាការ​ស្រាល​ចំនួន​ ៤​ នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងស្រុកសន្ទុក

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់៖ ការកំណត់ទស្សនវិស័យ ច្បាស់លាស់ក្នុងការអភិវឌ្ឍ ជាកត្តាចាំបាច់

ភ្នំពេញ៖ ការកំណត់ទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការគ្រប់គ្រងប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះ ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម ខូយ រីដា ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត។ ដោយឡែក ក្រសួងបរិស្ថាន បានត្រៀមលក្ខណៈជានិច្ចដើម្បី សហការធ្វើការជាមួយថ្នាក់ខេត្ត ស្រុក ឃុំ ទាំងអស់ ទាក់ទិននឹងវិស័យបរិស្ថាន។ ជាងនេះទៅទៀត ក្រៅពីវិស័យបរិស្ថាន មន្ទីរបរិស្ថានដែលជាសេនាធិការ ក៏ដូចជាមន្ត្រីឧទ្យានុរក្ស បានត្រៀមជាមួយខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការធ្វើការងារផ្សេងៗគ្រប់កាលៈទេសៈ ដូចជា ការងារគ្រោះមហន្តរាយ ការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ-១៩ ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចប្រជុំនៅសាលាស្រុកវាលវែងនៅថ្ងៃនេះ គឺដើម្បីពិនិត្យមើលរបៀបវារៈទី៣ ទាក់ទិនទៅនឹងវិស័យបរិស្ថាន ជាពិសេស យកឱកាសនេះ ដើម្បីផ្សព្វផ្សាយការងារឱ្យបានជ្រួតជ្រាបដល់មូលដ្ឋាន ក៏ដូចជាមន្ត្រីដែលកំពុងអនុវត្តការងារនៅមូលដ្ឋានតែម្តង។ ឯកឧត្តម បានលើកឡើងនូវទិដ្ឋភាពរួម ដើម្បីជាធាតុចូល ក៏ដូចជាមូលដ្ឋានទាក់ទិននឹងការងារវិស័យបរិស្ថាន និងការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ឱ្យដឹងថា ការកំណត់នូវទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាន៍ដល់អង្គប្រជុំនូវចំណុចសំខាន់ៗមួយចំនួនរួមមាន ការកំណត់ព្រំឱ្យច្បាស់លាស់ ការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ និងឯកជន ការកំណត់ជាយុទ្ធសាស្ត្រកន្លែងកសិកម្ម ទេសចរណ៍ និងការគ្រប់គ្រងសំរាម សំណល់រឹង-រាវ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង