**ឯកឧត្តម សួស យ៉ារ៉ា៖ អង្គសន្និបាតមានទំនុកចិត្តចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា សម្ដែងនូវការដឹងគុណចំពោះជនរួមជាតិដែលជឿជាក់ និងគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា វាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជាវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា កត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម**លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា**សាងសង់ផ្លូវបេតុប្រវែងជិត២គីឡូម៉ែត្រ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ**ស្រូវប្រាំងជិត២ពាន់ហិកតា ត្រូវបានជួយសង្រ្គោះតាមរយៈប្រព័ន្ធធារាសាស្រ្ត​របស់អាជ្ញាធរជាតិអប្សរា**នាយករដ្ឋមន្ត្រីថៃ ថាវិបត្តិកំហាប់ភាគល្អិតនិចល PM2.5 មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ**EU គ្រោងធ្វើតេស្ត Facebook, X និង TkTok ជុំវិញព័ត៌មានមិនពិត**លោក ហ្សេឡេនស្គី៖ អាមេរិកមិនបានបញ្ឈប់ជំនួយយោធាដល់អ៊ុយក្រែននោះទេ**កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ជាសារប្ដេជ្ញាប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះអាមេរិក**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**ការនាំចេញអាវុធរបស់អាមេរិក កើនឡើងដល់កំណត់ត្រា ក្នុងឆ្នាំ២០២៤ ជុំវិញតម្រូវការពាក់ព័ន្ធនឹងអ៊ុយក្រែន**ប្រធានាធិបតីរុស្ស៉ី ថាវិបត្តិសង្រ្គាមអ៊ុយក្រែន ប្រហែលជាមិនកើតឡើងនោះទេ ប្រសិនបើពេលនោះលោក ត្រាំ ជាប្រធានាធិបតីអាមេរិក**ឥណ្ឌូណេស៊ី-ឥណ្ឌា នឹងពិភាក្សាគ្នាអំពីការជំរុញទំនាក់ទំនងលើវិស័យការពារជាតិ**អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា គឺមធ្យម**លោក ត្រាំ ប្រកាសដំណើរការ ក្រុមការងារ រូបិយប័ណ្ណឌីជីថលជាតិ និងបង្កើតក្របខ័ណ្ឌ សម្រាប់គោលនយោបាយទ្រព្យសម្បត្តិ ឌីជីថល**អាមេរិក ចាប់ផ្តើមបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ជូនដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ទីទ័លក្រ នៅស្រុកបវេល

 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ជាអនុប្រធាន សមាគម អតីតយុទ្ធជនកម្ពុជាខេត្ត លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុកបវេល ព្រមទាំងក្រុមការងារ សមាគម អតីតយុទ្ធជនខេត្ត និងស្រុកបវេល អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រចំនួន ៤០គ្រួសារនៅស្រុកបវេល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងគ្រប់ពេលវេលា ដែលកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានចូលរួមចំណែកក្នុងការអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។

លោកក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ សូមបន្តចូលរួមការពារសុខសន្តិភាព ដែលយើងបានមកដោយលំបាកឱ្យនៅគង់វង្សយូរអង្វែង និងត្រូវប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិយើង។

ក្នុងឱកាសនោះដែរអតីតយុទ្ធជនដែលបានចូលរួមក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនេះបានទទួលអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២០០០០រៀល អង្ករចំនួន ២៥គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង