**ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ ចំនួន១៩គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច**អគ្គនាយកពន្ធនាគារ ទទួលជួបពិភាក្សាការងារជាមួយតំណាង UNAFEI**កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចូលរួមហ្វឹកហាត់ការពារជួយសង្គ្រោះគ្រោះមហន្តរាយ ជាមួយកងទ័ពថៃ ស្ថិតនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ**លោក ពូទីន៖ រុស្ស៊ីនឹងមិនដកទ័ពចេញពីទឹកដីអ៊ុយក្រែន​ទេ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤**មន្ត្រីអាល្លឺម៉ង់បដិសេធការប្រគល់ជនភៀសខ្លួនអ៊ុយក្រែន**ឯកឧត្ដម ស្វាយ សំអ៊ាង ចូលរួមទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត**ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ មេត្តាប្រុងប្រយ័ត្ន ពីព្រោះមានជនខិលខូចមួយចំនួនយកក្រដាស់ប្រាក់ក្លែងក្លាយមកចាយនៅលើទីសាធារណៈ**អគ្គនាយកពន្ធនាគារ ទទួលជួបពិភាក្សាការងារជាមួយតំណាង ICRC ដើម្បីពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព នៃការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៤**ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច**គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អញ្ជើញចូលរួមជាវាគ្មិនធ្វើបទឧទ្ទេសនាមក្នុងវគ្គតម្រង់ទិសស្តីពី “សភាពការណ៍នយោបាយ បញ្ហាសិទ្ធមនុស្ស ប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់ នៅកម្ពុជា” សម្រាប់អគ្គកុងស៊ុល អគ្គទីប្រឹក្សា ទីប្រឹក្សា និងមន្រ្តីការទូត ដែលទើបទទួលបានការតែងតាំង មុនចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស**តាកែវជាខេត្តទី៥ ដែលទទួលបានការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត**កម្ពុជាជាប់បំណុលសាធារណៈសរុបជាង១១ប៊ីលានដុល្លារ ក្នុងនោះជំពាក់ចិនច្រើនជាងគេ**ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ ចំនួន១០៥គ្រួសារ រស់នៅក្នុងស្រុកដងទង់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត**ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារបច្ចេកទេសគម្រោង ជាមួយគណៈប្រតិភូកូរ៉េ**ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពកម្ពស់ទឹកបឹងទន្លេសាប**អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ Al Forum បើកសិក្ខាសាលាស្តីពី ស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះវិស័យសុខាភិបាលជាអាទិភាពគន្លឹះមួយ

កន្រ្តកខ្សែកាបទំនើបកម្មលើវិស័យដឹកជញ្ចូនសាធារណៈ ត្រូវបានក្រុមហ៊ុន Doppelmayr Group យកមកធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំក្រសួងសាធារណការ

 

ភ្នំពេញ៖ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group និងសហការី ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

នៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុនDoppelmayr Group បានធ្វើបទបង្ហាញពីសាវតា ក៏ដូចជា សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនចាប់តាំងពីពេលកកើតរហូតមកដល់បច្ចុប្បន្ន និងគម្រោងនានា ដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយចំណុចសំខាន់ដែលបានលើកយកមកបង្ហាញនៅក្នុងជំនួបនេះ គឺគុណសម្បត្តិនៃ ការជ្រើស យកការដឹកជញ្ជូនដោយ“កន្រ្តកខ្សែកាប” (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូន សាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

បន្ថែមពីលើនេះ តំណាងក្រុមហ៊ុន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូន សាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព(Sustainability) និងការគិតគូរដល់បរិស្ថាន (Environmental Friendly)។

ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងដែល ក្រុមហ៊ុនលើកយកមកបង្ហាញ និងបានគូសបញ្ជាក់ពីវិស័យដឹកជញ្ជូនសាធារណៈ ដែលក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងគិតគូរ និង ស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា៖ ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ របស់ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាប ការយល់ដឹង ពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់ គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះបានកាន់តែច្រើនឡើង។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រសួងបានធ្វើការសិក្សា លើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូន សាធារណៈនៅក្នុងទីក្រុង ក៏ដូចជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែមដើម្បីអភិវឌ្ឍ វិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន ក្នុងនាមជាប្រទេសដែលកំពុងអភិវឌ្ឍមួយក្នុងតំបន់។

សូមជម្រាបជូនដែរថា ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹក ជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប(Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូន អ្នកដំណើរ ប្រកដោយបទពិសោធន៍ និងការច្នៃប្រឌិតខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង