**នាយករដ្ឋមន្ត្រីជប៉ុន ស្នើឱ្យលោក Biden ដោះស្រាយការព្រួយបារម្ភខ្លាំង នៅក្នុងសហគមន៍ធុរកិច្ចជប៉ុន និងអាមេរិក**ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​​កូរ៉េ​ខាងត្បូង​បើក​ការ​ស៊ើបអង្កេត​លើ​ការ​បញ្ចេញ​កាកសំណល់​វិទ្យុសកម្ម​ខុស​ប្រក្រតី**ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារ៉ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២៥**ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះដោះអន្ទាក់ចាប់សត្វព្រៃ និងលបចាប់សត្វស្លាបរបស់ជនសង្ស័យ ៣ទីតាំង**នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ**មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឱ្យបង្រ្កាបក្មេងទំនើងឱ្យបានតឹងរ៉ឹងបំផុត**ក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន»**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា មិនត្រឹមតែរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង**ក្រសួងទេសចរណ៍ ហាមឃាត់ការផ្ដល់ទីតាំងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ឱ្យក្រុមហ៊ុនថ្នាំជក់ធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់**រដ្ឋមន្ត្រីក្រសួងអប់រំ៖ ស្មារតីជួយគ្នាទៅវិញទៅមក គឺជាការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព**ឯកឧត្តម ប៉ុន សុខ វាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យក្លាយជាធនធានប្រកបដោយគុណភាព និងដើរស្របគ្នាជាមួយគោលនយោបាយជាតិ**ក្នុងករណីអ្នកចូលនិវត្តន៍ ឬទុព្វលភាព ឬសមាជិក ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ បានទទួលមរណភាព ប្ដី ឬប្រពន្ធ និងកូន នៅក្នុងបន្ទុកនោះពួកគាត់នឹងទទួលបាន ប្រាក់សោធនឧត្តរជីវី**កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន អំពីការស្រាវជ្រាវទៅលើករណីរថយន្ត ស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ**អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព**សមត្ថកិច្ច អប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រុមក្មេងៗប្រុសស្រី ចំនួន២ក្រុម ដែលមានទំនាស់ពាក្យសម្តីគ្នានៅហាងផឹកស៊ី**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៣ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥

រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញក្រុងពាលីមុនចាប់ផ្តើមបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍​ដំបូងគេ នៅរាជធានីភ្នំពេញ

 

ភ្នំពេញ​៖​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុននាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីរៀបចំពិធីសែនក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករ តាមប្រពៃណីព្រះពុទ្ធសាសនា មុននឹងចាប់ផ្តើមបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដែលទើបនឹងមានដំបូងគេ នៅរាជធានីភ្នំពេញ។

ពិធីបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ នឹងធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គនររូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន ២ទីតាំង គឺនៅរាជធានីភ្នំពេញ ១ទីតាំង និងនៅខេត្តព្រះសីហនុ ១ទីតាំង ដោយចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ គម្រោងសាងសង់សាលាជាតិនេះនឹងដើរតួសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្សបន្ថែមទៀត ដើម្បីចូលរួមការស្ដារវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានគុណភាព ភាពប្រកួតប្រជែង និងចីរភាព បន្ទាប់ពីវិបត្តិកូវីដ-១៩។

សូមបញ្ជាក់ដែរថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះ មានសំណង់មាន ០២អាគារ ខាងមុខមានកំពស់ ២ជាន់ ខាងក្រោយកំពស់ ៤ជាន់ ក្នុងនោះរួមមាន៖ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។

អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍នេះ អាចដាក់សិស្សបានប្រមាណ ៦០០នាក់ បន្ទាប់ពីសំណង់អគារសាលាត្រូវបានសាងសង់រួចរាល់ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ ។ សាលាជាតិវិជ្ជាជីវៈទេសចរណ៍នឹងដាក់ចេញកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើ ដំណើរ និង(៤) ផ្នែកសេវាកម្មទេសចរណ៍ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្ចី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង