**រដ្ឋមន្ត្រីបរិស្ថាន៖ អ្វីដែលយើងទទួលបានជោគជ័យពីខេត្តកំពង់ឆ្នាំងនោះគឺប្រជាជន ប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិច និងធ្វើសកម្មភាពរើសសំរាមតាមដងវិថី តាមទីសាធារណៈនានា**ទេសរដ្ឋមន្រ្តី គន់ គីម វាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តក្រចេះ ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់ប្រជាកសិករដែកជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព**ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជា**ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យ សក្ដានុពលនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចំរើន និងទាក់ទាញទេសចរណ៍**ឯកឧត្តម វ៉ាង វិនពីន៖ កម្ពុជាជាមិត្តល្អ មិត្តពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាដើម្បីជំរុញឱ្យទំនាក់ទំនងកាន់តែរឹងមាំ**ឯកអគ្គរដ្ឋទូតវៀតណាម៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជារក្សាបានសន្ដិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ**ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារបរិច្ចាគឈាម សម្រាប់ទុកជួយសង្គ្រោះជីវិតមនុស្ស**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ**សប្តាហ៍ទី៣ នៃខែមករា មន្ត្រីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង ១ម៉ឺនសេវាទូទាំងប្រទេស**រដ្ឋបាលខេត្តក្រចេះ ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំថ្មគ្រែ ស្រុកចិត្របុរី**ស្នងការខេត្តកំពង់ចាម ណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាព ក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ របស់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា**លោក ដូណាល់ ត្រាំ នឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើលោក ពូទីន មិនចរចាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន**មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ នៅខេត្តសៀមរាប**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះសម្របសម្រួលជួយសង្រ្គោះដំណាំស្រូវ របស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ចំនួន ៤៨៣ហិកតា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីរុស្ស៊ី ហៅទូរសព្ទជាមួយប្រធានាធិបតីចិន ដោយលោកបានស្នើឱ្យមានការអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២២ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន និងគណៈប្រតិភូតំណាងក្រុមហ៊ុនដែលជាសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ, អនុប្រធានអចិន្ដ្រៃយ៍ និងសមាជិក-សមាជិកា នៃក្រុមការងាររដ្ឋាភិបាលឌីជីថល ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានប្រសាសន៍បើកអង្គប្រជុំថា តាមគោលការណ៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យរៀបចំយុទ្ធសាស្ដ្ររួមមួយ ដើម្បីដំណើរការនូវការងាររដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មានក្រសួងមហាផ្ទៃ។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររដ្ឋាភិបាលឌីជីថលទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការងារ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ បានល្អប្រសើរ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេប ស្ដីពីដំណើរការ និងវឌ្ឍនភាពការងារនៃការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃជូន ឯកឧត្តម រដ្ឋលេខាធិការប្រចាំ និងអង្គពិធីថា ក្រុមការងារលេខាធិការដ្ឋាន ដែលមានតំណាងមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធ បានដំណើរការការងារជាអាទិភាព ដែលជាផែនទីបង្ហាញផ្លូវពាក់ព័ន្ធនឹងបច្ចេកវិទ្យាជូន អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ យកទៅអនុវត្តស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហ៍កម្ម ៤.០ ក្នុងគោលបំណងដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលអាចវាស់វែងបាននូវសូចនាករ និងពេលវេលា ដើម្បីឱ្យទទួលបានជោគជ័យ ស្របតាមផែនការដែលបានដាក់ចេញ ព្រមទាំងជួយជំរុញការអភិវឌ្ឍវិស័យឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ដថា ដំណើរការនៃការរៀបចំកសាងសេចក្តីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ (ប.គ.ព) បានធ្វើការសិក្សាស្រាវជ្រាវឯកសារគតិយុត្ត ជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ជាពិសេសគោលនយោបាយពាក់ព័ន្ធបច្ចេកវិទ្យា ដែលអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានជួបប្រជុំពិភាក្សាជាមួយអ្នកជំនាញ ទីប្រឹក្សាជាតិ-អន្តរជាតិ ចាប់តាំងពីដំណាក់កាលសិក្សាស្រាវជ្រាវ រហូតដល់សម្រេសបានសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ប.គ.ព ក្រសួងមហាផ្ទៃ សរុបចំនួន ១៣លើក រួមមានអ្នកជំនាញអន្តរជាតិ, បណ្តាក្រុមហ៊ុនឯកជនធំៗ, តំណាងអង្គការ JICA និងតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាដើម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃកិច្ចដំណើរការការងារខាងលើ ក្រុមការងារលេខាធិការដ្ឋានសម្រេចបាននូវសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ០៥ឆ្នាំ (២០២២-២០២៦)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ជាមួយគ្នានោះដែរ លេខាធិការដ្ឋាន បានកំណត់យកយុទ្ធសាស្រ្តគន្លឹះសំខាន់ៗ នៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ (២០២២-២០២៧) ដោយផ្តោតលើយន្តការសំខាន់ៗចំនួន ៦ រួមមាន ៖ ១-យន្តការបណ្តុះបណ្តាលធនធានមនុស្ស និងការបញ្ជ្រាបចំណេះដឹង ,២-យន្តការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្រសួងមហាផ្ទៃ (ICT Network Infrastructure), ៣-យន្តការសន្តិសុខ និងបទល្មើសបច្ចេកវិទ្យា (Cyber Security and Cybercrime), ៤-យន្តការស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ (ICT Research, Development and Innovation), ៥-យន្តការពង្រឹងគុណភាពការងារ និងសេវាសាធារណៈ (ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ), ៦- យន្តការអភិបាលកិច្ចបច្ចេកវិទ្យា (ICT Governance)។

ដោយឡែក នាយការិយាល័យបណ្តុះបណ្តាល នៃនាយកដ្ឋានព័ត៌មានវិទ្យា និងជាក្រុមការងារលេខាធិការដ្ឋាននៃក្រុមការងារ ICT ក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញលម្អិត ស្ដីពីការរៀបចំនូវសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ថា គោលនយោបាយថ្នាក់ជាតិពាក់ព័ន្ធបច្ចេកវិទ្យានេះ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជំរុញសន្ទុះកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផងដែរ។ លោកនាយការិយាល័យ បានលើកឡើងទៀតថា ជាមួយគ្នានោះ ក្រុមការងារក៏បានរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរវិត្តកម្មឌីជីថលនៅគ្រប់តួរអង្គសង្គម ទាំងវិស័យរដ្ឋ វិស័យឯកជន ប្រជាពលរដ្ឋ និងធុរជន ជាពិសេស ជំរុញគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ លើយន្ដការកសាងប្រសិទ្ធភាពសេវាបច្ចេកវិទ្យា និងនវានុវត្តន៍។

ជាមួយគ្នានោះដែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានណែនាំដល់ក្រុមការងារទាំងអស់ ឱ្យពិនិត្យបានល្អិតល្អនលើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ រយៈពេល ៥ឆ្នាំ ដើម្បីអគ្គលេខាធិការដ្ឋានមានមូលដ្ឋានរៀបចំឯកសារទាំងនេះបន្តដាក់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រឹមចុងឆ្នាំ២០២២ ដើម្បីពិនិត្យ និងសម្រេច សម្រាប់ជាផែនទីបង្ហាញផ្លូវ ក្នុងរយៈពេល៥ ចាប់ឆ្នាំ២០២៣ ទៅដល់ឆ្នាំ២០២៧ ខាងមុខនេះ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានគូសបញ្ជាក់ថា ពាក្យរដ្ឋាភិបាលឌីជីថល បានត្រូវលើកឡើងគ្រប់ទីកន្លែង ទាំងនៅក្នុងកិច្ចប្រជុំអាស៊ាននៅកម្ពុជានាពេលកន្លងទៅនេះ តាមរយៈសេចក្ដីថ្លែងការណ៍នានារបស់ថ្នាក់ដឹកនាំ។ ឯកឧត្តម បន្ដថា ចាប់ពេលនេះតទៅការងារពាក់ព័ន្ធទៅនឹង រដ្ឋាភិបាលឌីជីថល គឺជារបៀបរបបដឹកនាំថ្មីមួយ មិនមែនសម្រាប់តែកម្ពុជាមួយទេ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ហើយក៏ជាបដិវត្តន៍ថ្មីមួយ ក្នុងក្របខណ្ឌសង្គមសម័យទំនើបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង