**ទីក្រុងមូស្គូ បញ្ជាក់ជាថ្មីថា នឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក**អ៊ីរ៉ង់​បដិសេធ​គម្រោង​សម្លាប់​លោក Trump**លោក ពូទីន យល់ព្រមលើសម្ព័ន្ធភាពថ្មីជាមួយកូរ៉េខាងជើង**យ៉ាងហោចណាស់មនុស្ស ២៦នាក់បានស្លាប់ និង ១៩នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគខាងកើត និងភាគខាងត្បូង នៃប្រទេសលីបង់**ដើមពោធិព្រឹក្សចំនួន៣អារាធនាពីប្រទេសស្រីលង្កា ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនាធម្មអង្គុលខេត្តសៀមរាប**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យប្រទីបរាជរដ្ឋាភិបាល ដែលកំពុងដំណើរការរៀបចំនៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង**ប្រកាសដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើង ភាគនិរតីប្រទេសប៉ាគីស្ថាន**វេទិកាធុរកិច្ចកម្ពុជា-ឆែក រៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា**ក្រុមហ៊ុនចំនួន៤របស់ឆែក មានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**កម្ពុជាលើកទឹកចិត្តសាធារណរដ្ឋឆែក ជួយជំរុញឱ្យវិនិយោគិនឆែកពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) សាងសង់នៅឆ្នាំ១៩៦៣ ជាស្ពានឆ្លងកាត់ទន្លេសាប មុនគេនៅកម្ពុជា**បទវិភាគ៖ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសទុនបរទេសនឹងទទួលបានកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិន**ក្រុមហ៊ុនរបស់បារាំងស្វែងយល់អំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសផ្ដោតលើវិស័យថាមពលកកើតឡើងវិញ**នគរបាលបង្រ្កាបជនសង្ស័យ ចំនួន១១នាក់ ករណីកាប់ប្លន់ម៉ូតូ និងឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពត**រដ្ឋមន្ត្រីជាង ៤០រូប មកពីទូទាំងទ្វីបអាហ្រ្វិក ជួបពិភាក្សាគ្នា នៅរុស្ស៊ី

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាគមខ្មែរចិនអាណត្តិទី៦ ក្នុងស្រុកមង្គរបូរី

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាគមខ្មែរចិនអាណត្តិទី៦ ក្នុងស្រុកមង្គរបូរី។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីអភិបាលអភិបាលរងស្រុក ក្រុង មេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាព ពាក់ព័ន្ធ។

បន្ទាប់ពីរបាយការណ៍ ស្វាគមន៍របស់ លោក គួយ គាំ ជាអគ្គលេខាធិការសមាគមខ្មែរ ចិនស្រុកមង្គលបូរី និងជានាយកសាលារៀនខ្មែរចិនចុងវ៉ា ស្តីពីលទ្ធផលការងារសម្រេចបាន ការរីកចម្រើន របស់សមាគមន៍រួចមក។

ពិធីប្រគល់សេចក្តីសម្រេច និងមតិប្តេជ្ញាចិត្តរបស់ លោក អុឹង វណ្ណម៉ៅ ប្រធានសមាគមខ្មែរចិន ស្រុកមង្គលបូរី អាណត្តិទី៦ថ្មី មានមតិប្តេជ្ញាចិត្ត បន្តខិតខំរួមជាមួយអនុប្រធាន និងសមាជិក សមាជិកាទាំង២៩រូប ដើម្បីដឹកនាំសមាគមឲ្យកាន់តែមានការរីកចម្រើន និងមាននិរន្តរភាពទៅមុខនប្រកបដោយប្រសិទ្ធិភាពថែមទៀត។

ថ្លែងសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់របស់សមាគមខ្មែរ ចិនស្រុកមង្គលបូរី គ្រប់អាណត្តិដែលបានធ្វើឲ្យសមាគមមាននិរន្តរភាពការងារ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះ លោក ចៅ គិមហាន ប្រធានទ្រទ្រង់សាលារៀនចិន ចុងវ៉ា ស្រុកមង្គលបូរី ដែលរស់រស់នៅប្រទេសបារាំង ព្រមទាំងសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស
ដែលបានជួយឧបត្ថម្ភគាំទ្រដល់សមាគមឲ្យបានដំណើរការតាំងពីដើមរៀងមកដល់បច្ចុប្បន្ននេះ និងធ្វើឲ្យសាលារៀនចិនចុងវ៉ា អាចមានលទ្ធភាពបង្រៀនសិស្សានុសិស្សទាំងភាសាខ្មែរ ចិន
អង់គ្លេស ប្រមាណជិត៧០០នាក់ នាពេលបច្ចុប្បន្ននេះ។ វាជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអភិវឌ្ឍន៍ធនធានមនុស្សដែលជាវិស័យអទិភាពក្នុងយុទ្ធសាស្ត្រ ចតុកោណ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា ប្រធានសមាគម អនុប្រធាន សមាជិកទាំងអស់នៃអាណត្តិទី៦ថ្មីនេះនឹងបន្តខិតខំកសាងសមិទ្ធផលថ្មីបន្ថែមទៀត រួមសាមគ្គីគ្នាដឹកនាំសមាគមឲ្យមាននិរន្តភាព និងសម្រេចបានជោគជ័យតាមផែនការ សកម្មភាព និង លក្ខខន្តិកៈការងាររបស់សមាគម៕

អត្ថបទដែលជាប់ទាក់ទង