**គណប្រតិភូរដ្ឋបាលខេត្តតាកែវ ចុះជួបសំណេះសំណាលសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ បានប្រកាសថាយោធា អាម៉េរិក បានវាយប្រហារចូលទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់៣ទីតាំង ដោយជោគជ័យ**ឯកឧត្តម ឈួរ សុបញ្ញា រួមជាមួយព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះសមុហ៍អនុគណនិងព្រះសង្ឃជាច្រើនព្រះអង្គទៀតបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាជូនអង្គភាព និងថវិកាឧបត្ថម្ភដោយផ្ទាល់ជូនកងកម្លាំងជួរមុខ**សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ**ឯកឧត្តម ប៉ែន បូណា៖ តើថៃមានមុខអីមកនិយាយពីក្រមសីលធម៌ការទូតនិងវិជ្ជាជីវៈការងារ?**រុស្ស៉ីបានប្រាប់អ៉ីស្រាអែលថាមិនមានភស្តុតាងបញ្ជាក់បានថាអ៉ីរ៉ង់មានមហិច្ឆតាផលិត អាវុធនុយក្លេអ៊ែរនោះទេ**ត្រាំផ្អាកការវាយប្រហារលើអុីរ៉ង់ ដើម្បីផ្តល់ឱកាសចុងក្រោយសម្រាប់ការទូត**DGCA ព្រមានក្រុមហ៊ុន Air India ចំពោះការបំពានលើម៉ោងបម្រើការងាររបស់អ្នកបើកយន្តហោះ**ឥណ្ឌាអះអាងថា នឹងមិនស្តារសន្ធិសញ្ញាទឹកIndusវិញជាមួយប៉ាគីស្ថានឡើយ**ម៉ាឡេស៊ីបន្តដាក់ពន្ធប្រឆាំងក្នុងការលក់បញ្ចុះតម្លៃលើដែកនាំចូលពីចិន និងជប៉ុន**លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើសនិងឈាមរបស់បុព្វបុរសខ្មែរដែលយើងត្រូវចាំបាច់ការពារ**ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ**អ្នកឧកញ៉ា លី ឃុនថៃ បានប្ដេជ្ញាពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្តកាន់តែខ្លាំងក្លា ពីវិនិយោគិន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ**លោកDing Xuexiangអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិសង់ពីទ័របួរលើកទី២៨និងថ្លែងសុន្ទរកថា**រួមដៃគ្នាធ្វើការកសាងសន្តិភាពដោយយន្តការអភិបាលកិច្ចសកលក្រោម«គំនិតផ្តួចផ្តើមសន្តិសុខសកល»**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យពិនិត្យការងារចុងក្រោយ ដើម្បីធានាថា ការសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ប្រកបដោយសោភណ្ឌភាព និងមានសណ្តាប់ធ្នាប់ ខណៈការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នឹងធ្វើឡើងនៅល្ងាចនេះ**អ៉ីស្រាអែល បានវាយតម្លៃថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន បានបង្អាក់ដំណើរការផលិតអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់បានយ៉ាងហោច ២ទៅ៣ឆ្នាំ**លោក ដូណាល់ ត្រាំ ថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard បានវាយតម្លៃខុសដែលនិយាយថាគ្មានភស្តុតាងបញ្ជាក់ថាអ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ**ស្ថាបនិកក្រុមហ៊ុន SoftBank Group កំពុង ពិចារណា បង្កើតគម្រោងឧស្សាហកម្មដ៏ធំមួយដែលមានតម្លៃ ១ ទ្រីលានដុល្លារ (ឬ ១ ពាន់ពាន់លានដុល្លារ) នៅរដ្ឋ Arizona សហរដ្ឋអាមេរិក**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក!

អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រចំនួន ២៩គ្រួសារ នៅស្រុកអង្គរបូរី

ភ្នំពេញ៖​ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនពលរដ្ឋក្រីក្រ ចំនួន ២៩គ្រួសារ រស់នៅឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវ នូ សុវណ្ណនី អនុប្រធានសាខា លោកនាយកប្រតិបត្តិសាខា លោក រស់ ប៊ុនធឿន អភិបាលស្រុក និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុកចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា បានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយបានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

បន្ថែមពីនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ អំពីការវិវឌ្ឍន៍ថ្មីៗ ជាពិសេសបន្ទាប់ពី កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើឡើងដោយទម្រង់ផ្ទាល់ជាលើកទី៣ នៅកម្ពុជា ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូនប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានបានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅលើពិភពលោក។ ជោគជ័យដ៏ត្រចេះត្រចង់ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះបានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល៕

 

អត្ថបទដែលជាប់ទាក់ទង