ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា កំពុងតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ ជាមួយនឹងថាមពលពន្លឺព្រះអាទិត្យ [PV] ៦0 មេហ្គាវ៉ាត់

ភ្នំពេញ៖ ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី [ADB] និងអគ្គិសនីកម្ពុជា [EDC] ដែលជាស្ថាប័នផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិ ក្នុងការអភិវឌ្ឍឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ១00 មេហ្គាវ៉ាត់ [MW] បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ជាមួយ នឹងរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ [PV] ៦0 មេហ្គាវ៉ាត់ដំបូងរបស់ខ្លួន ដែលកំពុងតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។ ប្រធាន ADB លោក Masatsugu Asakawa បានប្រារព្ធឱកាសនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យខាងលើ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ដែលក្នុងពេលនោះ គាត់បានចុចកុងតាក់ ដើម្បីចាប់ផ្តើមបញ្ជូនថាមពល។ ។
