**ព្រឹទ្ធសភាកម្ពុជា រៀបចំពិធីទូងស្គរ អបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ក្រសួងការងារ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរ​ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា​និងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**រដ្ឋសភាកម្ពុជា រៀបចំពិធីវាយគង ទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**សូមប្រុងប្រយ័ត្ន!!! Scam Alert! សូមកុំចុចលើតំណរភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលគ្មានប្រភពមិនច្បាស់លាស់**ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំមន្រ្តីក្រសួងធម្មការនិងសាសនា រៀបចំពិធីទូងស្គរអបអរសាទរក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន២៤វត្ត នៅក្នុងខេត្តស្វាយរៀង**អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមប្រារព្ធ ពិធីបញ្ចុះបឋម សិលា បើក ការដ្ឋានសាងសង់អគារសិក្សា ជាអំណោយ របស់សមាគមឧកញ៉ាកម្ពុជា**រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី៖ វិសាលភាពនៃការងាររបស់ ក្រសួង មានទំហំធំធេងហើយ ការងារដែល ធ្លាប់ធ្វើពីមុនមកដល់បច្ចុប្បន្ន ក៏កាន់តែមានទំហំធំធេងជាងមុនទៅទៀត**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស នាចុងខែកក្កដាខាងមុខ**លោក ដូណាល់ ត្រាំ បាននិយាយការពារវិធានការឆ្លើយតប របស់រដ្ឋាភិបាលនិងរបស់រដ្ឋ ចំពោះគ្រោះទឹកជំនន់ដ៏ប្រល័យនៅរដ្ឋ Texas ស្របពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់ តំបន់ Texas Hill Country ជាទីដែលមនុស្សយ៉ាងហោច១២០នាក់ បានបាត់បង់ជីវិត**ការវាយប្រហារតាមផ្លូវអាកាសទៅលើវត្តព្រះពុទ្ធមួយកន្លែងក្នុងតំបន់សាហ្គាំង ភាគកណ្តាលប្រទេសភូមា បានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់**អាមេរិកប្រកាសដាក់ទណ្ឌកម្មជាលើកដំបូង ប្រឆាំងប្រធានាធិបតីនៃប្រទេសគុយបា គឺលោក Miguel Diaz-Canel ក្នុងអ្វីដែលទីក្រុងវ៉ាស៉ីនតោនចោទប្រកាន់ថា ជាអំពើឃោរឃៅនៃរបបដឹកនាំគុយបាចំពោះប្រជាជនគុយបា**អាល្លឺម៉ង់ មានផែនការទិញយន្តហោះចម្បាំង F-35 ១៥គ្រឿងបន្ថែមទៀត**ក្រសួងធម្មការ ណែនាំឱ្យរៀបចំវាយគង ទូងស្គរអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកន អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ការដាំដើមឈើ គឺការដាំក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ!**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតី អបអរសាទរខួបអនុស្សាវរីយ៍ទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ

ជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងសំខាន់ៗចំនួន ៤

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥១.៣លានដុល្លារអាមេរិក សម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤។

ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី នៅសណ្ឋាគារសុខាភ្នំពេញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ឯកសារទាំងនោះមានដូចខាងក្រោម៖

១-គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទឹកប្រាក់ចំនួន ២.៤៥១លានយ៉េន (ប្រមាណ ១៧លានដុល្លារអាមេរិក)

២-កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨លានដុល្លារអាមេរិក)

ទ៣-គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ចំនួន ៤៣៦លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក)

៤-គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ចំនួន ៣.៣៦១លានយ័ន (ប្រមាណ ២៣លាន ៣សែន ដុល្លារអាមេរិក)។

ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏នឹងចុះហត្ថលេខាលើឯកសារជាមួយភាគីជប៉ុនដូចខាងក្រោម៖

-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួន០៣ខាងលើ ដែលអនុវត្តដោយ JICA ជាមួយលោកស្រី កាមេ ហារូកុ (KAME Haruko ប្រធានការិយាល័យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំកម្ពុជា

-អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រុមហ៊ុន Toyota Tsusho Corporation ជាមួយលោក (តូហ្ស៉ីមីតស៊ូ អ៉ីម៉ៃ) Toshimitsu Imal អគ្គនាយករងប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation។

ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង