មុខសញ្ញាឆក់ទូរស័ព្ទតាមដងផ្លូវម្នាក់ ត្រូវនគរបាលក្រុងបាត់ដំបងស្រាវជ្រាវឃាត់ខ្លួនអនុវត្តតាមច្បាប់
ភ្នំពេញ៖ កាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង១៩ និង២០នាទីនៅចំណុចក្រុមទី២៣ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងមានករណី(ឆក់ទូរស័ព្ទ)មួយបានកេីតឡេីង ដែលករណីនេះបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ ឡូវ តេកសេង ភេទប្រុស អាយុ ៥០ឆ្នាំមានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងខណៈជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវ ។
សម្ភារបាត់បង់៖
-ទូរស័ព្ទដៃម៉ាកអាយហ្វូន១៣ប្រូមែក iphone13 Promax ពណ៌ប្រផេះ ចំនួន០១គ្រឿង។
នៅពេលកេីតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហេីយដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វើការ ស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះឆេង ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិដង្កោទាបសង្កាត់ទួលតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបងមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង័្សយបានឆ្លេីយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទជនរងគ្រោះខាងលេីពិតប្រាកដមែន។
សម្ភារៈដកហូត៖
-ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០០៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់១C-១៤៥៩ មានលេខតួនិងលេខម៉ាស៊ីន៨១០៧៥៩៥ ចំនួន០១គ្រឿង (ម៉ូតូជិះធ្វើសកម្មភាព)
-សំបកទូរស័ព្ទ ពណ៌ប្រផេះ ចំនួន០១ (ជារបស់ជនរងគ្រោះ) ។ដោយឡែកទូរស័ព្ទសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមនៅឡេីយ។
ករណីខាងលេីនគរបាលក្រុងកំពុងរៀបចំសុំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវិធីច្បាប់ហេីយ៕