ឯកឧត្តម ហ្រ្គេគ ហែន អញ្ជើញមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
ភ្នំពេញ៖ ឯកឧត្តម ហ្រ្គេគ ហែន ( Greg Hands ) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងគោលនយោបាយ ចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ៕