**អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងលើជួរភ្នំដងរែក និងពិនិត្យសមិទ្ធផល តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់**ឯកឧត្តម មាន ចាន់យ៉ាដា៖ នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា**ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញបំពេញទស្សនកិច្ចប្រទេសវៀតណាម អ្នកនាំពាក្យរំពឹងខ្ពស់ថានឹងបន្តទទួលបានជោគជ័យជូនរាជរដ្ឋាភិបាល និងប្រជាជន**សេតវិមាន៖ នៅក្នុងរដ្ឋបាលលោក ត្រាំ តួនាទីរបស់លោកមហាសេដ្ឋី Elon Musk គឺជាបុគ្គលិកសេតវិមាន និងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក**ថៃនឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ច៣,៥ ភាគរយនៅឆ្នាំនេះ**ប្រកាសចូលកាន់តំណែង ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារថ្មី, លោក មឿង សុភេទ ជំនួសលោក សុង ច័ន្ទសុជាតិ**រដ្ឋសភាវៀតណាម នឹងអនុម័តផែនការកែទម្រង់ការិយាធិបតេយ្យ ដែលមានគោលដៅ បង្រួមប្រហែល១ភាគ៥ នៃទំហំរដ្ឋាភិបាលបច្ចុប្បន្ន**កម្ពុជានាំចេញជ័រកៅស៊ូជាង ៣៨ពាន់តោន ទទួលបានចំណូលជាង ៧៥លានដុល្លារ រយៈពេលមួយខែដំបូងឆ្នាំនេះ**បទវិភាគ៖ភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២៖ “កង់ចក្រ”ត្រួសត្រាយរូបមន្តថ្មីនៃការផ្សព្វផ្សាយវប្បធម៌ចិននៅបរទេស**រដ្ឋមន្រ្តី ឈាង រ៉ា៖ គម្រោងមជ្ឈមណ្ឌលស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត នឹងរួមចំណែកបង្កើនប្រសិទ្ធភាពការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា**ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកនិងរុស្ស៉ី ជួបមុខគ្នាបើកកិច្ចប្រជុំ នៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន**ជប៉ុននឹងអនុញ្ញាតឱ្យពលរដ្ឋមកពីតៃវ៉ាន់ ដាក់ឈ្មោះទីកំណើតរបស់ពួកគេ នៅក្នុងការចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់**យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Air Lines ក្រឡាប់ផ្ងារជើង អំឡុងពេលចុះចតនៅប្រទេសកាណាដា**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ បើកការដ្ឋានសាងសង់សួន “តេជោសន្តិភាព” ខេត្តបាត់ដំបង**មេទ័ពប្រចាំខេត្តកម្ពុជានិងថៃ ជួបគ្នាពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន ការពារបង្ការមិនឱ្យមានភ្លើងឆេះព្រៃ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត ជួបទុក្ខលំបាក**បក្សីខ្សោយក៏អាចហោះខ្ពស់នាំមុខគេ**មានតែកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះទើបអាចធានាស្ថិរភាពដល់ទំនាក់ទំនងទេ្វភាគីចិន-អាមេរិកក្នុងយុគសម័យថ្មី**អភិបាលខេត្តកំពង់ចាម ណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋាន ត្រូវពង្រឹងប្រសិទ្ធភាពការងារ និងខិតខំបំពេញតួនាទីភារកិច្ចជូនរដ្ឋបាលខេត្ត ដោយឈរលើទស្សនៈវែងឆ្ងាយ**ពលករ និងសិស្សនិស្សិតកម្ពុជានៅប្រទេសថៃប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

បទវិភាគ៖នៅសតវត្សរ៍ទី២១ អាណានិគមនិយមនិងអនុត្តរភាពនិយមរបស់អង់គ្លេសគ្មានទីកន្លែងឈរជើងទៀតទេ

នាពេលថ្មីៗកន្លងទៅនេះ លោក James Cleverly រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសបានថ្លែងថា អង់គ្លេសនិងប្រទេសម៉ូរីសបានសម្រេចចិត្តចាប់ផ្តើមធ្វើការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ហើយរំពឹងថា ភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅដើមឆ្នាំក្រោយខាងមុខនេះ ។ ការសម្តែងអាកប្បកិរិយារបស់អង់គ្លេសបែបនេះត្រូវមជ្ឈដ្ឋានខាងក្រៅចាត់ទុកថាជាជំហានដ៏សំខាន់មួយសម្រាប់ជំរុញការដោះស្រាយការវិវាទស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ។ យ៉ាងណាមិញ ទោះបីជាអង់គ្លេសមានឆន្ទៈក្នុងការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ក្តី គិតមកទល់បច្ចុប្បន្ននេះ ក៏មិនគួរភ្លេចប្រជុំកោះ Malvinas ដែលនៅតែទន្រ្ទានកាន់កាប់ដោយខុសច្បាប់ដដែល ហើយក៏គួរតែធ្វើការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas ជាមួយអាហ្សង់ទីនផងដែរ ។
គួររំលឹកថា អង់គ្លេសធ្លាប់ជាប្រទេសខ្លាំងក្លាជើងចាស់នៅទ្វីអឺរ៉ុបដែលមានដីអាណានិគមនិយមនៅក្រៅប្រទេសច្រើនជាងគេដែលបានឈ្លានពានប្រទេសស្ទើរតែ ៩០ ភាគរយនៅទូទាំងពិភពលោកក្នុងសម័យកាលប្រវត្តិសាស្ត្រខុសៗគ្នា ។ មិនថាប្រជុំកោះ Chagos ឬមួយក៏ប្រជុំកោះ Malvinas ក្តី ក៏ពួគេសុទ្ធតែជាបំណុលដែលអង់គ្លេសបានជំពាក់ក្នុងសម័យអាណានិគមដែលជាសាក្សីនៃអំពើបាបដំបូងអាណានិគមនិយមនៃ”ចក្រេពត្តិដែលព្រះអាទិត្យមិនដែលលិច”កាលពីមុន ។
ប្រជុំកោះ Chagos ស្ថិតនៅកណ្តាលមហាសមុទ្រឥណ្ឌានិងជាទឹកដីដើមមានស្រាប់របស់ប្រទេសម៉ូរីសដែលជាប្រទេសកោះនៅអាហ្វ្រិក ។ កាលពីឆ្នាំ ១៩៦៥ ក្នុងនាមជាលក្ខខណ្ឌនយោបាយបន្ថែមសម្រាប់ឱ្យប្រទេសម៉ូរីសទទួលឯករាជ្យ អង់គ្លេសបានពុះចែកប្រជុំកោះ Chagos ឱ្យទៅជា”ដែនដីមហាសមុទ្រឥណ្ឌា”ក្រោមអាណានិគមរបស់អង់គ្លេស ហើយបានអះអាងថា នឹងប្រគល់ប្រជុំកោះ Chagos ទៅប្រទេសម៉ូរីសវិញក្នុងពេលដ៏សមរម្យ ។ បន្ទាប់ពីទទួលឯករាជ្យកាលពីឆ្នាំ ១៩៦៨ ប្រទេសម៉ូរីសក៏បានទាមទារឱ្យអង់គ្លេសប្រគល់ប្រជុំកោះ Chagos ទៅខ្លួនវិញ ជាប់រហូត។ ប៉ុន្តែ អង់គ្លេសមិនត្រឹមតែពន្យារពេលប្រគល់ទៅវិញប៉ុណ្ណោះទេ ថែមទាំងក៏បានប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីបណ្តេញជនជាតិដើមភាគតិចដែលធ្លាប់រស់នៅលើកោះ ហើយបានគាំទ្រកងទ័ពអាមេរិកឱ្យសាងសង់មូលដ្ឋានយោធានៅលើកោះនេះផងដែរ ។
ប្រវត្តិសាស្ត្រនៃប្រជុំកោះ Chagos គឺច្បាស់លាស់ណាស់ ហើយការទាមទារស្របច្បាប់របស់ប្រទេសម៉ូរីស ទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។ ការសម្តែងអាកប្បកិរិយារបស់ភាគីអង់គ្លេសដែលរីករាយធ្វើការចរចាអំពីអធិបតេយ្យភាពនៃប្រជុំកោះ Chagos គឺកម្រិតភាគច្រើនដោយសារតែសម្ពាធពីសហគមន៍អន្តរជាតិ ហើយវាក៏ឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃកម្លាំងជាក់ស្តែង និងកម្លាំងឥទ្ធិពលពិភពលោករបស់អង់គ្លេសនាពេលបច្ចុប្បន្នផងដែរ។
មិនថាដោយសារចេតនាយ៉ាងណាក៏ដោយ អង់គ្លេសត្រូវសងនូវអ្វីដែលអាណានិគមជំពាក់។ បន្ទាប់ពីភាគីអង់គ្លេសបានប្រកាសនឹងធ្វើការចរចាជាមួយប្រទេសម៉ូរីស ប្រទេសអាហ្សង់ទីនបានតម្រូវម្តងទៀតឱ្យអង់គ្លេសដំណើរការការចរចាឡើងវិញអំពីអធិបតេយ្យភាពរបស់ប្រជុំកោះMalvinas។
បច្ចុប្បន្ននេះ ភាគីអង់គ្លេសបានអះអាងថានឹងធ្វើការចរចាជាមួយប្រទេសម៉ូរីសស្តីពីអធិបតេយ្យភាពនៃប្រជុំកោះ Chagos វាគឺជាការអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិក្នុងកម្រិតមួយ ហើយក៏ជាវឌ្ឍនភាពដែលសហគមន៍អន្តរជាតិទទួលបានក្នុងការប្រឆាំងនឹងអាណានិគមនិយមផងដែរ។ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ភាគីអង់គ្លេសមិនត្រឹមតែត្រូវមានលទ្ធផលក្នុងការចរចាដើម្បីដោះស្រាយវិវាទលើអធិបតេយ្យភាពនៃប្រជុំកោះ Chagos ជាមួយប្រទេសម៉ូរីសប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវសកម្មឆ្លើយតបនឹងតម្រូវការចរចាររបស់អាហ្សង់ទីន សម្រាប់ប្រគល់ប្រជុំកោះ Malvinasឱ្យទៅវិញក្នុងពេលឆាប់ៗ។
នៅសតវត្សរ៍ទី២១ នាពេលបច្ចុប្បន្ន អាណានិគមនិយមនិងអនុត្តរភាពនិយមគ្មានទីកន្លែងឈរជើងទៀតទេ ។ បំណុលអាណានិគមដែលបានជំពាក់ច្រើនឆ្នាំទាំងនោះ អង់គ្លេសត្រូវសងវិញមួយៗ!

អត្ថបទដែលជាប់ទាក់ទង