**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

សម្តេច​ ទៀ បាញ់ អញ្ជើញបិទអង្គសិក្ខាសាលាប្រវត្តិសាស្រ្តយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណេីរការ និងសមិទ្ធផល) “ចូលរួម ចែករំលែក ដេីម្បីសន្តិភាព និងសុខដុមភាព”

ភ្នំពេញ៖ សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃចន្ទទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទអង្គសិក្ខាសាលាប្រវត្តិសាស្រ្តយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណេីរការ និងសមិទ្ធផល) “ចូលរួម ចែករំលែក ដេីម្បីសន្តិភាព និងសុខដុមភាព” ដែលបានដំណើរពេញមួយព្រឹក និងមានវាលគ្មិនចូលរួមបញ្ចេញទស្សនៈ យោបល់ និងបទពិសោធន៍ដើម្បីឱ្យអង្គសិក្ខាសាលានេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងមានន័យខ្លឹមសារប្រវត្តិសាស្ត្រ ។

ជាមួយនឹងអង្គសិកាសាលានេះដែរ សមាជិកដែលបានចូលរួម ក្នុងអង្គសិកាសាលា បានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់ អំពីការឡើងធ្វើបទបង្ហាញ នៅទស្សនៈទានក្នុងដំណើរការសាងសង់ស្តូប ឈ្នះឈ្នះ របស់វាលគ្មិន ដែលជាឥស្សរជនសំខាន់ៗ រួមមាន ÷

*គំរូឧត្តមានុវត្តន៍ និងសមិទ្ធផលនៃការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 * ដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

*ការផ្ដល់ទស្សនៈទាន និងដំណើរការនៃការសាងសង់ស្ទូប ឈ្នះ ឈ្នះ នៃតំបន់អន្លង់វែង ដោយវាលគ្មិន នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានអនុគណៈកម្មការសាងសង់ស្ទូកឈ្នះ ឈ្នះ តំបន់អន្លង់វែង ។

*ការផ្ដល់ទស្សនៈទាន និងកិច្ចដំណើរ
ការសាងសង់ស្តូបឈ្នះ ឈ្នះកោះកុងដោយវាលគ្មិននាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះឈ្នះ កោះកុង ។

*ការផ្ដល់ទស្សនៈទាននៃកិច្ចដំណើរការសាងសង់ស្តូបឈ្នះៗនៅតំបន់ប្រវត្តិសាស្ត្រយោធាប៉ៃលិន ដោយ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះៗ ប៉ៃលិន ។

*ការផ្ដល់ចក្ខុវិស័យអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រក្នុងខេត្តកោះកុង ដោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង រួមនឹងការឡើងផ្ដល់បទឧទ្ទេសនាមស្ដីពីចក្ខុវិស័យនិងតំបន់ប្រវត្តិសាស្ត្រយោធា គំរូឧត្តមានុវត្តន៍ជួរភ្នំដងរែក អន្លង់វែង ដោយអ្នក
តំណាងក្រសួងទេសចរណ៍ចក្ខុវិស័យបរិស្ថានក្នុងតំបន់ការពារធម្មជាតិ និងតំបន់ប្រវត្តិសាស្ត្រយោធា ដោយតំណាងមកពីក្រសួងបរិស្ថាន,ចក្ខុវិស័យតំបន់ជម្រកព្រៃឈើ និងតំបន់ប្រវត្តិសាស្ត្រយោធា ដោយតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋនៃតំបន់ប្រវត្តិសាស្ត្រយោធា និងតំបន់ការពាររួម ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងប្រវត្តិសាស្ត្រយោធា ដោយវាគ្មិនតំណាងមកពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ និងអ្នកតំណាងមកពីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ដោយវាគ្មិន និងសមាជិកអង្គសិក្ខាសាលាទាំងអស់បានសំដែងនូវមោទនភាពយ៉ាងត្រចះត្រចង់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវ ទាំងការចងក្រងឯកសារ,ស្វះស្វែងរកទីតាំងជាក់លាក់នៃតំបន់ប្រវត្តិសាស្ត្រ យោធា,ប្រវត្តិកាល, និងគ្រប់ប្រតិបត្តិករដែលបាន ចូលរួមក្នុងសកម្មភាពបង្កើតបានជានយោបាយឈ្នះ ឈ្នះ សម្ដេចតេជោ ហ៊ុន សែន ដែលនាំកម្ពុជាឲ្យមានសុខ សន្តិភាព ពិតប្រាកដ និងការអភិវឌ្ឍប្រទេសរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញមានប្រសាសន៍ ដោយវាយតម្លៃខ្ពស់ចំពោះការរៀបចំអង្គសិក្ខាសាលា
ប្រវត្តិសាស្ត្រយោធានេះឡើងដើម្បីទុកជាភស្តុតាងប្រវត្តិសាស្ត្រនៃការតស៊ូរំដោះជាតិពីបាតដៃទទេរហូតមានសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ដូច្នេះយើងចេះថែរក្សាឱ្យបានដាច់ខាត ត្រូវទប់ស្កាត់រាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាពដែលបានដោយលំបាកនេះឱ្យខានតែបានជាដាច់ខាត ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេលពេញមួយថ្ងៃនេះ ប្រកបដោយលទ្ធផលផ្លែផ្កា។ តាមរយៈសិក្ខាសាលានេះ មន្រ្តីតាមក្រសួង ស្ថាប័ន នាយទាហាន និងពលទាហានក្នុងកងយោធពលខេមរភូមិន្ទនឹងបន្តខិតខំសិក្សាស្រាវជ្រាវតឹកតាង ទីតាំង និងប្រើប្រាស់ពេលវេលាសម្រាប់ចងក្រងឯកសារប្រវត្តិសាស្រ្តឱ្យត្រឹមត្រូវសម្រាប់ប្រទេសជាតិ និងមនុស្សជាតិ និងឱ្យក្លាយជាឯកសារសច្ចភាពប្រវត្តិសាស្រ្ត សម្រាប់ធ្វើជាមេរៀនត្រីវិស័យតម្រង់ទិសសិក្សារៀនសូត្រនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង