ឯកឧត្ដម វ៉ី សំណាង អញ្ជើញបើកពិធីបុណ្យអុំទូករបស់រដ្ឋបាលខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញ ថ្លែងបើកនៃពិធីបុណ្យអុំទូករបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ។
ជាមួយគ្នានោះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តបានអញ្ជើញពុកម៉ែមាមីងបងប្អូន មកចូលរួមទស្សនាដោយក្តីរីករាយ។
សូមបញ្ជក់ថាខេត្តកំពង់ស្ពឺ បានរៀបចំពិធីបុណ្យអុំទូកនៅថ្ងៃទី ៧-៨ ខែវិច្ឆកា ឆ្នាំ២០២២ នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត៕

