**សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦**លោក ដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែនតាមរយៈអង្គការ NATO**សម្តេចធិបតី ហ៊ុន ម៉ាណែត ​អញ្ជើញចូលរួមប្រជុំសភា ពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**វីដេអូប្រើអំពីហឹង្សា ដោយបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីក្នុងរថយន្ត និងយកដំបងឆក់គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងនៅកម្ពុជានោះទេ**សម្ដេចធិបតី៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ចំនួន ២០០គ្រួសារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ**សមាជិករដ្ឋសភាចំនួន ១២៥អង្គ/ រូប ចូលរួមប្រជុំពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា**ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន១២**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកក្កដា!**៣ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញត្បូងទៅឥណ្ឌា ប្រមាណ១០០លានដុល្លារ**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលជួបគោរពរាយការណ៍អំពីការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា**ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងអំណរគុណ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជនកម្ពុជា**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ និងដាក់ទិសដៅការងារបន្តរបស់គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត**ធនាគារជាតិនៃកម្ពុជា៖ ជនអនាមិកមួយចំនួនបានក្លែងបន្លំ ជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអុីម៉ែលក្លែងក្លាយក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិត**ឯកឧត្តម ហួត ហាក់៖ បឹងទន្លេសាប ក៏ជាសក្តានុពលដ៏ធំមួយសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការធ្វើពិពិធកម្មផលិតផលទេចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តប្រជុំនទី (ក្រពើហា)**អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅគូឡាឡាំពួរ**កងទ័ពមួកខៀវកម្ពុជា ជាង២០០រូប បញ្ចប់បេសកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិកកណ្ដាល ដោយជោគជ័យ និងបានធ្វើដំណើរមកដល់កម្ពុជាវិញដោយសុវត្ថិភាព

បទវិភាគ៖កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិកមានសារសំខាន់ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃពិភពលោកទាំងមូល

“ក្នុងបរិបទថ្មី ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងតង់ហ្សានីឱ្យបានល្អ វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួមនិងវែងឆ្ងាយរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានសារសំខាន់ណាំស់ចំពោះការជំរុញការបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្រ្វិកក្នុងយុគសម័យផងដែរ”។នៅថ្ងៃទី៣ខែវិច្ឆិកា នៅក្រុងប៉េកាំង លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Hassanប្រធានាធិបតីតង់ហ្សានីដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសថា នឹងដំឡើងទំនាក់ទំនងរវាងចិនិតង់ហ្សានីឱ្យក្លាយជាទំនាក់ទំនងភាពដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងបានឈានដល់គំនិតឯកភាពរួមមួយចំនួនអំពីបញ្ហាដូចជាការរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់និងនិន្នាការសន្ទនាគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម។ ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ព្រមទាំងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនច្បាប់ដែលបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងចិននិងតង់ហ្សនី ក៏ដូចជាចិននិងអាហ្រ្វិកក្នុងយុគសម័យថ្មី។
លោកប្រធានាធិបតីHassanគឺជាប្រមុខរដ្ឋនៃប្រទេសអាហ្រ្វិកដំបូងគេបង្អស់ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រការនេះបានបង្ហាញយ៉ាងពេញលេញនូវភាពជិតស្និទ្ធនៃទំនាក់ទំនងរវាងចិននិងតង់ហ្សនី។ ក្នុងកិច្ចជំនួបលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានបង្ហាញយ៉ាងជាក់លាក់នូវការគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួនក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា។ នេះគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដរបស់ចំណងមិត្តភាពជាប្រពៃណីនិងការកសាងទំនុកចិត្តផ្នែកនយោបាយរវាងចិននិងតង់ហ្សានី។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនក៏ជាដៃគូល្អតាមផ្លូវអភិវឌ្ឍន៍របស់ប្រទេសតង់ហ្សានីផងដែរ ជាយូរណាស់មកហើយ ប្រទេសចិនបានរួមចំណែកជាច្រើន ដូចជាការវិនិយោគនិងគម្រោងជំនួយឧបត្ថម្ភដល់ប្រទេសអាហ្រ្វិកខាងកើតនេះ។ លោក Hassanប្រធានាធិបតីតង់ហ្សានីបានថ្លែងថា ភាគីតង់ហ្សនីចាត់ទុកប្រទេសចិនជាមិត្តភក្តិដ៏ពិតប្រាកដបំផុតនិងសំខាន់បំផុត ហើយរីករាយធ្វើជាដៃគូរបស់ចិនដែលអាចជឿទុកចិត្តបានជារៀងរហូត។
ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកបាននិងកំពុងឋិតក្នុងបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺឆ្លងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់។ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ហើយទ្វីបអាហ្រ្វិកជាទ្វីបដែលមានប្រទេសកំពុងអភិវឌ្ឍន៍ច្រើនបំផុត។ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងចិននិងអាហ្រ្វិក វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានសារសំខាន់ណាស់ចំពោះការគាំពារសមភាពនិងយុត្តិធម៌ពិភពលោក ក៏ដូចជាជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃពិភពលោកផងដែរ។
ទ្វីបអាហ្រ្វិកមានសុភាសិតមួយដែលថា “ម្នាក់ឯងដើរលឿន ទាំងអស់គ្នាដើរឆ្ងាយ”។ឱ្យតែប្រជាជននៃប្រទេសចិននិងអាហ្រ្វិកចំនួន២ពាន់៧រយលាននាក់អាចចាប់ដៃគ្នានិងសាមគ្គីគ្នាជាធ្លុងមួយ នោះ ក៏នឹងបង្កើតថ្ងៃស្អែកដែលមានភាពកាន់តែល្អបវរ។ លើសពីនេះទៅទៀត សហគមន៍រួមវាសនារវាងចិននិងអាហ្រ្វិកក្នុងយុគសម័យថ្មីដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ក៏នឹងរួមចំណែកថាមពលវិជ្ជមានកាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង