លោកជំទាវ ឃួន សុដារី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ ជាពិសេសការប្រជុំសាកល្បង និងបញ្ហាផ្សេងៗ

ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី និងជាប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA43) នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ ជាពិសេសការប្រជុំសាកល្បង និងបញ្ហាផ្សេងៗ សម្រាប់ត្រៀមកិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) នាមហាសន្និបាតអន្តរសភាអាស៊ាន ទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ទីប្រឹក្សា តំណាងក្រសួងកិច្ចការនារី អ្នកជំនាញការមកពីមជ្ឈមណ្ឌលសភាអាស៊ី និងមន្ត្រីជំនួយការបច្ចេកទេស ៕

