**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកថវិកា និងសម្ភារៈរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ទៅឧបត្ថម្ភកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ**អភិបាលខេត្តកណ្ដាល ណែនាំដល់សិស្សនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ ដែលទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវ«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»**ឯកឧត្តម សុខ លូ៖ ប្រសិនបើពលករខ្មែរធ្វើការនៅថៃជួបការលំបាក ហើយចង់វិលត្រឡប់មកស្រុកខ្មែរវិញ គឺរាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូន**កម្ពុជាបដិសេធយ៉ាងដាច់ខាត មិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី​​ យកមកជាសំអាងរឿងព្រំដែន ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ**កម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុច ក្រោយបញ្ចប់កិច្ចប្រជុំ JBC**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ**លទ្ធផលផ្លូវការ នៃកិច្ចប្រជុំ JBC កម្ពុជា-ថៃ**កិច្ចប្រជុំ JBC កម្ពុជា-ថៃ ត្រូវបានបិទបញ្ចប់**សម្ដេចតេជោ អបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសអបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥**ថ្ងៃទី២នៃកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតមួយ មុនឈានដល់កិច្ចប្រជុំផ្លូវការ**លិខិតរយលានអត្ថន័យ បញ្ជាក់ពីស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ!**កម្ពុជាឈ្នះក្តីលើថៃ ចំនួន២លើក នៅទីក្រុងឡាអេ ទាក់ទងសំណុំរឿងប្រាសាទព្រះវិហារ**ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ២០២៥ បើកជាផ្លូវការក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»**សម្តេចធិបតី អបអរសាទរខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើ ប្រាសាទព្រះវិហារ ដល់កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមិថុនា**កម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី**ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន**បណ្ឌិត​ ជា​ មុនីឫទ្ធិ​ ៖​ វចនានុក្រម​វប្បធម៌​ចិនជាមូលដ្ឋានគ្រឹះរបស់ជនបរទេសយល់ដល់ជម្រៅនៃអរិយធម៌៥០០០ឆ្នាំ​របស់ចិន**ក្រសួងការងារ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ គោលនយោបាយវ៉ាក់សាំងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលលនិងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ក្នុងការកសាងខឿនសុខុមាលភាពប្រជាពលរដ្ឋប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អនុប្រធានក្រុមការងារក្រុង បូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោត បានលើកឡើងថា ដោយសារតែគោលនយោបាយវ៉ាក់សាំងដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងខឿនសុខុមាលភាពប្រជាពលរដ្ឋប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួល បានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ បង្កើតភាពស៊ាំសហគមន៍ ទប់ស្កាត់បានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាលបានបើកដំណើរការសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញរហូតមកដល់ថ្ងៃនេះមានរយៈពេលមួយឆ្នាំហើយ»។

ឯកឧត្តម លើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ អំឡុងពេលធ្វើវេទិកាសាធារណៈជាមួយពលរដ្ឋនៅ ភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ជាមួយការបើកដំណើរការប្រទេស និងដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យរយៈពេលមួយឆ្នាំមកនេះបានជួយរុញច្រានក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញ បន្ទាប់ពីត្រូវបានញាំញីដោយវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ។ រដ្ឋាភិបាលកម្ពុជាបន្តបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា ឆ្នាំ ២០២២នេះ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រាប្រមាណ ៥,៤% និងនៅឆ្នាំ២០២៣ នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦%»។

ក្នុងវេទិកាសាធារណៈដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមន្ទីរ អាជ្ញាធរក្រុងសង្កាត់ ប្រជាពលរដ្ឋរបស់ក្រុងបូកគោសរុបជិត ១០០នាក់ មានគោលបំណងដើម្បីក្តាប់ពី សំណើសំណូមពរ និងសហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា អនុប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានក្រុង បូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោត បានលើកឡើងពីសភាពការណ៍រួមនៃដំណើរវិវឌ្ឍរបស់កម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដោយក្នុងនោះបានសង្កត់ធ្ងន់ពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍឱ្យបានជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ដោយមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិបំផ្លិចបំផ្លាញសេចក្តីសុខនិងការអភិវឌ្ឍរបស់ ជាតិនិងប្រជាជនឡើយ។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីភាពជោគជ័យលើការចាក់វ៉ាក់សាំង នាំឱ្យមានភាពស៊ាំក្នុងសហគមន៍ ហើយកម្ពុជាជាប្រទេសឈានមុខគេមួយដែលប្រជាជនបានទទួលការចាក់វ៉ាក់សាំងមានអត្រាខ្ពស់នៅលើពិភព លោក ក៏ដូចជាការគាំទ្រជាសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ពលរដ្ឋក្រីក្រជួបការលំបាក ដែលនេះគឺជាគោលនយោបាយ គាំពារសង្គមរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនសន្យា តែធ្វើជាក់ស្តែងបម្រើប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

នៅចំពោះមុខអាជ្ញាធរ និងប្រជាជនរដ្ឋក្នុងសង្កាត់ព្រែកត្នោត ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោទទួលបន្ទុកសង្កាត់
ព្រែកត្នោត បានលើកឡើងពីលក្ខណៈសម្បត្តិទី៧ នៃគោល នយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាព និងអនុវត្តឱ្យ
បានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងចាត់វិធានការចាំបាច់នានាដើម្បីថែរក្សាឱ្យបាន នូវសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសង្កាត់ និងលុបបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនពីក្នុងភូមិសង្កាត់ ឱ្យបានហ្មឺងម៉ាត់ ជាមួយនឹងការគិតគូរយកចិត្តទុកដាក់រៀបចំ អនាម័យបរិស្ថានក្នុងសហគមន៍ឱនយបានស្អាតដើម្បីផាសុក ភាពសម្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរសម្រាប់មកដើរកម្សាន្តតំបន់ទេសចរណ៍សហគមន៍ ទាញចំណូលសម្រាប់ប្រជាសហគមន៍។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ និងជាបានអំពាវនាវដល់ប្រជាពលរដ្ឋដែល បានចុះឈ្មោះបោះឆ្នោតទៅពិនិត្យឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងបានជំរុញឱ្យប្រជាពលរដ្ឋគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមរដ្ឋលេខាធិការនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោតក៏បានជំរុញផងដែរដល់ពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព ជ្រុះបាត់ ឬគ្រប់អាយុបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សូមធ្វើអត្តសញ្ញាណបណ្ណ ឬធ្វើការងារជាមួយមន្ត្រីនៅមូលដ្ឋានរបស់ខ្លួន។

នៅក្នុងវេទិកាសាធារណៈនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោបានដោះស្រាយសំណើនិងសំណូមពរ មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយបរិយាកាស ស្និទ្ធស្នាល និងសប្បាយរីករាយ។

ឯកឧត្តមរដ្ឋលេខាធិការនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោតក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែលបានគាំទ្រគោលនយោបាយ ដាក់ចុះដោយរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា និងចូលរួមអនុវត្តប្រកបដោយភាពជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង