លោកជំទាវ ម៉ក់ វណ្ណស៊ីថា អញ្ជើញជួបប្រជុំជាមួយ សមាជិកក្រុមប្រឹក្សា សង្កាត់ចាក់អង្រែលើ
ភ្នំពេញ៖ លោកជំទាវ ម៉ក់ វណ្ណស៊ីថា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកាគណៈកម្មការទី៨ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជួបប្រជុំពិភាក្សាការងារ ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែលើ ដើម្បីណែនាំ និងត្រួតពិនិត្យពីសកម្មភាពការងារ ក្នុងរយៈពេលនៃការចុះឈ្មោះបោះឆ្នោត របស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
