**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម សាយ សំអាល់ សង្ខេបលទ្ធផលសំខាន់ៗ ៧ចំណុច ដែលក្រសួងបរិស្ថានបានរួមចំណែក ពង្រឹងពង្រីកសមិទ្ធផលសង្គម សេដ្ឋកិច្ច វប្បធម៌ សន្តិសុខនយោបាយ និងបរិស្ថានកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើការសង្ខេបលទ្ធផលសំខាន់ៗ ៧ចំណុច ដែលក្រសួងបានរួមចំណែក ពង្រឹងពង្រីកសមិទ្ធផលសង្គម សេដ្ឋកិច្ច វប្បធម៌ សន្តិសុខនយោបាយ និងបរិស្ថានកម្ពុជា ។

ក្នុងសន្និបាតបូកសរុប លទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមរដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងខិតខំជំរុញការអនុវត្ត បេសកកម្មរបស់ខ្លួន ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកពង្រឹងនិងពង្រីកសមិទ្ធផលសង្គម សេដ្ឋកិច្ច វប្បធម៌ សន្តិសុខនយោបាយ និងបរិស្ថានកម្ពុជា ដែលឯកឧត្ដមសូមធ្វើការគូសបញ្ជាក់ដោយសង្ខេប ដូចខាងក្រោម៖

ទី១.ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប ព្រមទាំងទំនាក់ទំនងល្អជាមួយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យបរិស្ថាន ធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃប្រតិបត្តិការការងារជាសារវន្តរបស់ស្ថាប័ន ក៏ដូចជាការអនុវត្តគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និងផែនទីឯកភាពការងាររបស់ក្រសួងបានជោគជ័យជាអតិបរមា។

ទី២.គោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ គឺជាមូលដ្ឋានគ្រឹះជំរុញការកសាងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយជាមួយការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារ និងថវិកា ដើម្បីសម្រេចបាននូវគោលបំណងភូមិឋានស្អាត និងការរស់នៅស្អាត ហើយ «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ថ្មី គឺជាយន្តការអនុវត្តជាក់ស្ដែង ដែលបានពង្រឹងភាពជាម្ចាស់របស់អាជ្ញាធរមូលដ្ឋានលើកិច្ចការអនាម័យ និងបរិស្ថាន។

ទី៣.កិច្ចគាំពារបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ត្រូវបានពង្រឹង កែលម្អ និងសម្រួចជាបន្តបន្ទាប់ ហើយក្លាយជាយន្តការដ៏សំខាន់ដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយ ដើម្បីរួមចំណែកដល់កិច្ចគាំពារសុខភាពសាធារណ: ការលើកកម្ពស់សុខុមាលភាពសង្គម និងធានាបានការអភិវឌ្បប្រកបដោយចីរភាព។ ជាក់ស្តែង ជាលើកទីមួយ ដែលសមាគមរោងចក្រកាត់ដេរសំលៀកបំពាក់និងស្បែកជើង (GMAC) បានស្នើសុំឱ្យក្រសួងបរិស្ថានចុះធ្វើអធិការកិច្ចតាមរោងចក្ររបស់ខ្លួននៅទូទាំងប្រទេស សំដៅរួមចំណែកលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងសុខុមាលភាពកម្មករ-និយោជិត ក៏ដូចជា ឆ្លើយតបនឹងលក្ខខណ្ឌតម្រូវនៃការបញ្ជាទិញ។

ទី៤.ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វ ផ្សាយ តាមគ្រប់មធ្យោបាយប្រកបដោយប្រសិទ្ធភាព និងការបំផុសស្មារតី «កម្ពុជា មាតុភូមិខ្ញុំ» បានប្រែក្លាយវិស័យបរិស្ថានទៅជា «ក្រវ៉ាត់បៃតង» ដើម្បីធានានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមយូរអង្វែង។

ទី៥.កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត និងគំនិត ផ្តួចផ្តើមសំខាន់ៗលើវិស័យបរិស្ថានបានល្អប្រសើរ ហើយក្រសួងបរិស្ថានបាននិងកំពុងពិនិត្យធ្វើបច្ចុប្បន្នភាពនិងសម្រួចបន្ថែម ដោយបានបញ្ចប់ការកែសម្រួលសេចក្តីព្រាងក្រមបរិស្ថាន និងសៀវភៅសស្តីពីគោលនយោបាយបរិស្ថាន ដើម្បីជាមូលដ្នានឯកភាព សម្រាប់តម្រង់ទិសវិស័យនេះឱ្យឆ្លើយតបនឹងការ វិវឌ្ឍរបស់មនុស្សលោក និងធានាបានឧត្តមប្រយោជន៍ជូនជាតិមាតុភូមិជាអតិបរមា។

ទី៦.កិច្ចសហប្រត្តិការ និងការទូតបរិស្ថានប្រកបដោយភាពជាក់ស្តែងនិយម បានប្រែក្លាយកម្ពុជា មកឈរនៅលំដាប់ឈានមុខ ទាំងនៅក្នុងតំបន់ និងពិភពលោក សម្រាប់ភាពជា ដៃគូក្នុងការងារបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ ខណៈដែលវេទិកាប្រែប្រួលអាកាសធាតុបានក្លាយជាវេទិកា សកល លក្ខណៈ ពហុវិស័យ និងជាច្រកទៅរកប្រភពហិរញ្ញប្បទានអន្តរជាតិធំៗសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចកាច់ចង្កូតតម្រង់ទិសហិរញ្ញប្បទានបរទេស និងកម្មវិធីរបស់ដៃគូអភិវឌ្ឍន៍ ក្នុងភាពជាម្ចាស់យ៉ាងពេញលេញ។ ជាក់ស្តែង កិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព គឺជាសក្ខីភាពមួយយ៉ាងប្រត្យក្ស ដែលនឹងក្លាយជាក្របខ័ណ្ឌដ៏ទូលំទូលាយបន្ថែមទៀតសម្រាប់វិស័យបរិស្ថានកម្ពុជា។

ទី៧.បញ្ហាសន្តិសុខនយោបាយ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

ឯគឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីជាយើងសម្រេចបានសមិទ្ធផលល្អប្រសើរយ៉ាងនេះក្ដី ក៏នៅមានបញ្ហាប្រឈម ដែលនឹងត្រូវរួមគ្នាពិភាក្សារកដំណោះស្រាយឱ្យបានសមស្រប ដើម្បីកាត់បន្ថយចំណុចខ្វះចន្លោះនានា ហើយបង្កើតនូវកាលានុវត្តភាពថ្មីៗ សម្រាប់ការបោះជំហានទៅមុខ បន្តទៀត។

គួរបញ្ជាក់ថាសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន អង្គសន្និបាតនឹងធ្វើការពិនិត្យ និងពិភាក្សាលើរបាយការណ៍របស់បណ្តាអគ្គនាយកដ្ឋានចំណុះក្រសួង ដែលនឹងធ្វើបទបង្ហាញទាក់ទងនឹងសមិទ្ធិផលការងារ បញ្ហាប្រឈម និងដំណោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង