ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា បានដឹកនាំរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះមហាក្សត្រ
ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែកត្តិក ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តបានដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ យុវជនគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕