**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ

ឯកឧត្តម វេង សាខុន អញ្ជេីញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង មាន ៥បន្ទប់ ក្នុងបរិវេណសាលាបឋមសិក្សាអំពាក់១ ក្នុងស្រុកតំបែរ

ភ្នំពេញ៖ នៅក្នុងបរិវេណសាលាបឋមសិក្សាអំពាក់១ ស្ថិតនៅភូមិរពាក់១ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង ទំហំ ៩ម៉ែត្រ×៤០ម៉ែត្រ មានចំនួន ៥បន្ទប់ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសផងដែរពីសំណាកឯកឧត្តមអនុប្រធានក្រុមការងារ ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះជួយឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប ៤០០នាក់ផងដែរ។

បន្ទាប់ពីលោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរបានរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីស្ថានភាព វឌ្ឍនភាព និងសមិទ្ធផលនានាក្នុងស្រុកតំបែរសម្រេចបាននាពេលកន្លងរួមមក ឯកឧត្តមប្រធានក្រុមការងារបានមានមតិសំណេះសំណាល និងអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់ ១៨ ព្រះវស្សា (២៩​ តុលា​ ២០០៤​ -​ ២៩​ តុលា​ ២០២២)​ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជុំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។

ឯកឧត្តមប្រធានក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានជូនពរឱ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ ប្រការ។ ឯកឧត្តមប្រធានបានបន្ថែមថា សមិទ្ធផល និងការអភិវឌ្ឍដែលទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញក្រោមការដឹកនាំដ៏ឆ្នើមបំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ មួយវិញទៀត ការអភវិឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំក៏ជាចំណុចអាទិភាពរបស់សម្តេចតេជោផងដែរ។ ហេតុនេះ ឯកឧត្តមប្រធានជឿជាក់ថា អគារសិក្សាថ្មី ១ខ្នងនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងជួយលើកស្ទួយ និងផ្តល់បរិយាកាសយ៉ាងល្អសម្រាប់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សក្នុងសាលាបឋមសិក្សាអំពាក់១ ទាំងអស់ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត។

ក្រៅពីនេះ ឯកឧត្តមប្រធានក្រុមការងារក៏បានរំលឹកអំពីសមិទ្ធផលជាច្រើនដែលឯកឧត្តម និងក្រុមការងារសម្រេចបានក្នុងរយៈពេលជាង ២០ឆ្នាំ នៃការចុះមកជួយស្រុកតំបែរ ហើយសន្យាថានឹងបន្តចុះជួយ ដោះស្រាយរាល់បញ្ហា ចិញ្ចឹមចលនា និងគាំទ្រប្រជាពលរដ្ឋយើងបន្តទៀត។ សមិទ្ធផលទាំងអស់នេះ គឺមិនអាចកាត់ថ្លៃបានបើមិនមានកិច្ចសហការ និងការគាំទ្រពីសំណាក់ប្រជាជនយើងនៅស្រុកតំបែរ ហេតុនេះឯកឧត្តមប្រធានបានណែនាំ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៃស្រុកតំបែរ និង​ទូទាំងខេត្តត្បូងឃ្មុំទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាំងអស់គ្នា ជាពិសេសត្រូវបន្តនូវការការពារ គាំទ្រ និង​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ជាប្រធានគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបជូនថា អគារសិក្សា ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានទំហំ ៩ម៉ែត្រ×៤០ម៉ែត្រ មានចំនួន ៥បន្ទប់ ត្រូវបានសាងសង់អស់រយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ ខែតុលាឆ្នាំ២០២២ និងបានចំណាយថវិកានៃការសាងសងបូករួមទាំងបំពាក់សម្ភារៈអស់សរុប ៩៧,៤៧០ ដុល្លារអាមេរិក។ ចំពោះកម្មវិធីនេះ ឯកឧត្តមប្រធានក៏បានឧបត្ថម្ភក្នុងការជួសជុលផ្លូវ និងជូនប្រជាពលរដ្ឋ កងកម្លាំងនិងប្រជាការពារ សាលាបឋមសិក្សាអំពាក់១ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស គណបក្សស្រុកតំបែរនូវថវិកាសរុបចំនួន ២០ លានរៀលផងដែរ។ បន្ថែមពីនេះ ឯកឧត្តមក៏បានឧបត្ថម្ភកុំព្យូទ័រ និងម៉ាស៊ីនព្រីន ១ឈុតផងដែរសម្រាប់ប្រើប្រាស់ក្នុងសាលាបឋមសិក្សាអំពាក់១។

អត្ថបទដែលជាប់ទាក់ទង