**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖ប្រទេសចិនធ្វើដំណើរថ្មី ពិភពលោកចែករំលែកឱកាសថ្មី

“ឥឡូវនេះ យើងកំពុងតស៊ូព្យាយាមចាប់ផ្តើមធ្វើដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបកម្មគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរកគោលដៅតស៊ូមួយរយឆ្នាំទី២ ដើម្បីជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។ នៅថ្ងៃត្រង់ថ្ងៃទី២៣ខែតុលា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្ដិទី២០ បានជួបជាមួយអ្នកសារព័ត៌មានចិននិងបរទេស ។ ថ្លែងក្នុងសុន្ទរកថា លោកXi Jin ping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអធិប្បាយពីបេសកកម្មស្នូលរបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មីនិងដំណើរថ្មី ដោយបានគូសបព្ជាក់ថា ត្រូវប្រែបំណងប្រាថ្នារបស់ប្រជាជនដែលចង់ស្វែងរកជីវភាពរស់នៅដ៏ល្អប្រសើរក្លាយទៅជាការពិត ហើយបង្កើតឱកាសកាន់តែច្រើនដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ប្រទេសចិនទៀតផង ។
សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលទើបបានបិទបញ្ចប់ បានចង្អុលបង្ហាញពីទិសដៅឆ្ពោះទៅមុខ និងបានកំណត់សេចក្តីណែនាំប្រតិបត្តិសម្រាប់ប្រទេសចិនសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទី២ក្នុងយុគសម័យថ្មី និងដំណើរថ្មី ហើយក៏បានផ្តល់ឱកាសសំខាន់ដល់សហគមន៍អន្តរជាតិឱ្យយល់ដឹងពីអភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិនថែមមួយកម្រិតទៀតផងដែរ ។
ក្នុងចំណោមនោះ«ការធ្វើទំនើបកម្មតាមបែបផែនចិន»ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកសង្កេតការណ៍អន្តរជាតិ ។ សមាជលើកនេះបានបញ្ជាក់យ៉ាងច្បាស់លាស់ពីលក្ខណៈពិសេសប្រទេសចិន និងតម្រូវការជាឬសគល់នៃការធ្វើទំនើបកម្មតាមបែបផែនចិន ហើយបានរៀបចំផែនការយុទ្ធសាស្ត្រដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងជំរុញការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនដោយគ្រប់ជ្រុងជ្រោយ ។ មាគ៌ាថ្មីសម្រាប់ធ្វើទំនើបកម្មនេះដែលប្រទេសចិនបានអនុវត្តដោយជោគជ័យ បានដោះស្រាយបញ្ហាលំបាកជាច្រើនក្នុងការអភិវឌ្ឍន៍សង្គមមនុស្សជាតិ ហើយបានផ្តល់ជម្រើសថ្មីដល់មនុស្សជាតិក្នុងការសម្រេចបាននូវទំនើបកម្មទៀតផង។
សំដៅទៅរកអនាគត ដូចដែលលោកអគ្គលេខាធិការ Xi Jinping បានគូសបញ្ជាក់ថាជានិច្ចកាល ប្រទេសចិនតែងតែផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិ បន្តជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិតទៅទៀត ហើយបានថ្លែងថា ទ្វារបើកចំហរបស់ប្រទេសចិននឹងកាន់តែទូលំទូលាយ ហើយនឹងបង្កើតឱកាសកាន់តែច្រើនដល់ពិភពលោកតាមរយៈការអភិវឌ្ឍន៍របស់ខ្លួន។
ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ។ ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលចាត់ទុកការវិលជុំក្នុងស្រុកជាតួអង្គសំខាន់និងការវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក ការបង្កើតរបបសេដ្ឋកិច្ចទីផ្សារសង្គមនិយមប្រកបដោយកម្រិតខ្បស់ និងជំរុញការបើកទូលាយកម្រិតខ្ពស់ ។ល។ ប្រការទាំងនេះនិងផ្តល់លំហកាន់តែទូលំទូលាយដល់អភិវឌ្ឍនៃសហគ្រាសគ្រប់ប្រភេទ ។
ឆ្លងកាត់ដំណើរតស៊ូអស់រយៈពេលមួយរយឆ្នាំ បក្សកុម្មុយនីស្តចិនបានដើរលើផ្លូវសាកល្បងថ្មីមួយទៀត ។ ក្នុងដំណើរថ្មីដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិន មានជំនឿចិត្តនិងមានសមត្ថភាពពេញលេញ ក្នុងការបង្កើតភាពអស្ចារ្យកាន់តែធំថ្មី ដែលគួរឱ្យពិភពលោកចាប់អារម្មណ៍ ពោលគឺអភិវឌ្ឍខ្លួនឯងឱ្យមានភាពកាន់តែល្អប្រសើរឡើង និងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ពិភពលោក !

អត្ថបទដែលជាប់ទាក់ទង