ស្នងការរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះសម្ដីទណ្ឌិត សម រង្ស៉ី ដែលញុះញង់ឲ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ តាមរយៈវិដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប៕

