ឯកឧត្ដម តូច ចាន់នី បានអញ្ជើញចូលរួមក្នុងកិច្ចជំនួបពិភាក្សាជាមួយអគ្គនាយកពន្ធធនាគារ អំពីកុមារតាមម្តាយក្នុងពន្ធធនាគារ

ភ្នំពេញ៖ ឯកឧត្ដម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកិច្ចជំនួបពិភាក្សាជាមួយអគ្គនាយកពន្ធធនាគារ អំពីកុមារតាមម្តាយក្នុងពន្ធធនាគារ នៅទីស្តីការក្រសួងមហាផ្ទៃ។

