**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

មន្ទីរសាធារណការខេត្តស្ទឹងត្រែង ចាប់ផ្តើមជួសជុល និងកែសម្រួលផ្លូវជាតិលេខ៧ ចាប់ពីស្ពានសេកុង ដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល


ភ្នំពេញ៖ ផ្លូវជាតិលេខ៧ ចាប់ចេញពីស្ពានសេកុងទៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល កម្ពុជា-ឡាវ នៅឆ្នាំ២០២២ បានរងការខូចខាតកាន់តែធ្ងន់ធ្ងរទៅ ដោយសារតែឆ្នាំនេះមានភ្លៀងធ្លាក់ច្រើននិងរថយន្តធំៗ ដឹកទំនិញផ្ទុកលើកទម្ងន់ផង ។

ក្នុងសកម្មភាពជួសជុលផ្លូវជាតិលេខ០៧ នៅក្នុងទឹកដីស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី១៧ខែតុលាឆ្នាំ២០២២នេះ លោក ស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាន បញ្ជាក់ថា៖ផ្លូវនេះរងការខូចខាតមែន ចំណែកការជួលនោះ វាមិនធានាដល់ការប្រើប្រាស់បានយូរអង្វែងទេ ព្រោះផ្លូវកៅស៊ូយកដីទៅចាក់កិន វាតែងតែជួបបញ្ហាខួចខាតទៅវិញជាអន្លើរៗ នៅពេលមានភ្លៀង ហើយរថយន្តបើកបរទៅមកច្រើននោះ ។

លោកថា ផ្លូវនេះ គម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមការវិនិយោគពីក្រុមហ៊ុនចិន នឹងធ្វើការសាងសង់ថ្មីឡើងវិញចាប់ពីព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង-ទៅដល់ច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀលកម្ពុជា-ឡាវ តែប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសកម្ពុជាយើងជួបវិបត្តិកូវីដ១៩ ទើបវាបង្កឱ្យ រាំងស្ទះ រហូតមកដល់សព្វថ្ងៃនេះ។

លោកប្រធានមន្ទីរបន្តថា ក្រុមការងារមន្ទីរសាធារណការទទួលបានផែនការពីអាជ្ញាធរខេត្តផង កំពុងរៀបចំ ធ្វើការជួសជុលនិងកែសម្រួល ដើម្បីងាយស្រួលសម្រាប់រថយន្តម៉ូតូបើកបរទៅមក ជាពិសេស រថយន្ត ភ្ញៀវទេសចរចេញចូលទៅប្រទេសឡាវ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ០៧ តភ្ជាប់ពីទឹកដីខេត្តក្រចេះ ទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល កម្ពុជា ឡាវ មានប្រវែងជិត១០០គីឡូម៉ែត្រ ហើយកាលពីឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បានមកសន្យាថានឹងធ្វើការសាងសង់ថ្មីឡើងវិញ តែមិនទាន់ បានមកធ្វើទេ ទោះបីបានធ្វើការសិក្សារួចរាល់ហើយក៍ដោយ។ ប្រជាពលរដ្ឋសង្ឍឹមថា ទោះជាយ៉ាងណា បើមកធ្វើយឺត ល្អជាងមិនបានធ្វើសោះ៕ ប្រភព៖ ក្រសួងព័ត៌មាន

 

អត្ថបទដែលជាប់ទាក់ទង