សមត្ថកិច្ចជំនាញ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅទីតាំងស្រុកមោងឫស្សី

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរៈសេនីយ៍ឯក ស គឹមឡុង អធិការស្រុកមោងឫស្សី បានធ្វើការដឹកកម្លាំងក្នុងអង្គភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ សហការជាមួយសហការណ៍ជាមួយស្នាក់ការទិសទន្លេសាបភូមិភាគទី៥ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងអាចក ក្នុងភូមិសាស្ត្រ ភូមិដូនទ្រី ឃុំជ្រៃ ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចូលរួមសរុបចំនួន ១០នាក់ និងប្រើប្រាស់សម្ភារៈរួមមាន កាណូតស្មាច់ ០៣គ្រឿង កាំបិតចំនួន ០៥ដើម និងកណ្តៀវចំនួន ០៣ដើម។
ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖ – សាច់មងប្រវែង ៦៥០ម៉ែត្រ, – ឡុកចាប់ត្រីចំនួន០២គ្រឿង, – បង្គោលចំនួន ២៧០ដើម, – បានលែងកូនត្រីចំរុះចំនួន ៥០គីឡូក្រាម។
ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕
