សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចុះឈ្មោះ បោះឆ្នោតឡើងវិញ នៅថ្ងៃ២០ តុលា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា ថ្ងៃ២០ ខែតុលា ឆ្នាំ២០២២ គឺជាថ្ងៃចាប់ផ្ដើមចុះឈ្មោះបោះឆ្នោត ហើយសម្ដេច ក៏នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឡើងវិញ នៅថ្ងៃ២០ តុលានេះដែរ ដោយសារ សម្ដេច បានប្ដូរថ្ងៃខែឆ្នាំកំណើតថ្មី ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ នាព្រឹកថ្ងៃទី១៧ តុលានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ អោយប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត និងគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា ៕
