កូវីដ១៩! ក្រសួងសុខាភិបាលប្រកាសថា គ្មានករណីឆ្លងថ្មី និងគ្មានករណីជាសះស្បើយថ្មីក្រសួងសេដ្ឋកិច្ច ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងអាជ្ញាធរជាតិព្រះវិហារ នឹងផ្អាកជាបណ្តោះអាសន្ន ការចូលទស្សនារមណីយដ្ឋានប្រាសាទកោះករ នៅថ្ងៃទី២៩ ខែកញ្ញាដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីត្រូវពស់ស្រកាចាស់ចឹករលួយដៃមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ បើកសិក្ខាសាលាពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ ស្តីពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញលោកជំទាវ កុយ សុដានី ជួបមន្រ្តីស្ថានទូត ពិភាក្សាជុំវិញគម្រោងការងារសំខាន់ៗ ដែលក្រសួងកំពុងអនុវត្តកន្លងមក រហូតដល់ពេលបច្ចុប្បន្នរថយន្តបុកម៉ូតូ នៅស្រុកថ្មពួក បណ្ដាលឲ្យរបួសធ្ងន់បាក់ដៃ បាក់ជើង ២នាក់ស្នងការខេត្តព្រះសីហនុ ចាត់កម្លាំងចុះណែនាំដល់ម្ចាស់ទីតាំងផែចំណត និងម្ចាស់ទូកយន្តដឹកភ្ញៀវទេសចរចូលរួមស្តាប់តាមការណែនាំស្តីពីអាកាសធាតុប្រែប្រួលអភិបាលខេត្ដពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់កម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាលើការពង្រឹង និងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៨សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុក ចែកចាយ និងជួញដូរគ្រឿងញៀន នៅភ្នំពេញអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គមួយមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី ដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្តមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហការជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចុះផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក នៅតាមសាលារៀនខឹងអ្នកលក់សំបុត្រខនសឺតសួរដដែលៗ ជនដៃដល់២នាក់ គប់កំប៉ុងខារ៉ាបាវទៅលើបុរសម្នាក់ បណ្តាលឲ្យ រងរបួលធ្ងន់នៅស្រុកបវេលព្រឹកនេះ! ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយទូតជប៉ុនប្រចាំកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្ដីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន »កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ បំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសា ហែលបៀបផ្ងារ ៥០ម៉ែត្របុរសសម្ដេចធិបតី ហ៊ុន​ ម៉ាណែត និងលោកជំទាវ​ ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួសជុលផ្ទះ ជូនពលរដ្ឋជួបការលំបាក នៅស្រុកម៉ាឡៃឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរទេសរដ្ឋមន្ត្រី គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស សហការជាមួយស៊ីម៉ាក់ ចុះយកគ្រាប់ ១០០គ្រាប់ទៀត នៅចំណុចភូមិកោះពាមរាំង ក្នុងស្រុកពាមជរ

ក្រសួងព័ត៌មាន កំពុងពិនិត្យស្រាវជ្រាវលើករណីបុគ្គលសារព័ត៌មាន ដែលប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាល

ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាន កំពុងពិនិត្យ និងស្រាវជ្រាវលើករណីបុគ្គលដែលអះអាងថាខ្លះជាអ្នកសារព័ត៌មាន ហើយផ្សាយផ្ទាល់ដោយប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាលថ្មីៗនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ ប្រាប់សារព័ត៌មាននៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ។

ពាក់ព័ន្ធនឹង ករណីនេះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹង ករណីនេះ ខាងជំនាញ របស់ អគ្គនាយក ដ្ឋាន ព័ត៌មាន និង សោតទស្សន៍ នៃក្រសួង ព័ត៌មាន កំពុងពិនិត្យ លើការផ្សព្វផ្សាយថា តើអ្នកសារ ព័ត៌មាន នោះបានចុះបញ្ជីស្របច្បាប់នៅក្រសួង ព័ត៌មាន ដែរឬទេ ? ព្រមទាំង ខ្លឹមសារ នៃការផ្សព្វផ្សាយ។ ក្នុង ករណី រកឃើញថា អ្នក សារព័ត៌មាន នោះបានចុះបញ្ជីត្រឹមត្រូវនៅក្រសួង ខាងក្រសួង នឹងធ្វើការអប់រំណែនាំ តម្រង់ទិសរូបនោះឱ្យគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ក្នុងការរាយការណ៍ ព័ត៌មាន ប្រកបដោយ ការទទួលខុសត្រូវ ខ្ពស់ និងសេចក្តីថ្លៃថ្នូរដោយអនុលោមតាម ច្បាប់របបសារ ព័ត៌មាន និង ក្រម សីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន ឬអាចនឹងឈានទៅបញ្ជប់អាជ្ញាបណ្ណតែម្តង»។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានក៏ដូចជាអ្នកប្រកប វិជ្ជាជីវៈអ្នកសារព័ត៌មានទាំងអស់ ធ្វើយ៉ាងអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ គោរពឲ្យបានជាដាច់ខាតនូវអ្វីដែលជាគោលការណ៍ក្រមសីលវិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាច្បាប់អ្នកសារព័ត៌មាន ចៀសវាងការរាយការណ៍ដោយពុំ បានផ្ទៀងផ្ទាត់នៅប្រភពឲ្យបានគ្រប់ជ្រុងជ្រាយក៏ដូចជា ការប្រើប្រាស់ពាក្យសម្ដីអសុរោះ ពាក្យសម្ដីជេប្រមាថ ឬក៏ពាក្យសម្ដីមិនសមរម្យ នូវក្នុងការរាយការណ៍ព័ត៌មានរបស់ខ្លួន ដែរវានាំឲ្យប៉ះពាល់ដល់គុណតម្លៃរបស់អ្នកសារព័ត៌មាន ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ហើយក៏វានឹងប្រាស់ចាកទៅច្បាប់ក៏ដូចជាក្រមសីលធម៌អ្នកសារព័ត៌មានផងដែរ៕

ប្រភពៈ ក្រសួងព័ត៌មាន

 

អត្ថបទដែលជាប់ទាក់ទង