**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

រដ្ឋបាលខេត្តបាត់ដំបង និងទីប្រឹក្សាជប៉ុន JPC ចុះ MoU ស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត នៅក្នុងខេត្ត បាត់ដំបង

ភ្នំពេញ៖ ពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាង រដ្ឋបាលខេត្តបាត់ដំបង និង ទីប្រឹក្សាជប៉ុន(JPC) “ស្ដីពីការអភិវឌ្ឍទីក្រុងឆ្លាត”នៅក្នុងខេត្តបាត់ដំបង ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២
ខែតុលាឆ្នាំ២០២២ រវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងភាគីក្រុមការងារទីប្រឹក្សាជប៉ុន (JPC) ដឹកនាំដោយលោក Takanori Kuribayashi ជាលេខាទី១នៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា ។

គោលបំណងសំខាន់ នៃ អនុស្សរណៈ ការយោគយល់គ្នា“MOU”គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងគូភាគី ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍ ទីក្រុងឆ្លាតនៃខេត្តបាត់ដំបង តាមរយៈសកម្មភាពផ្សេងៗ នៃកិច្ចសហការ ការផ្សព្វផ្សាយ និងការគាំទ្រដូចបានរៀបរាប់នៅក្នុងផ្នែកសំខាន់ៗនិងវិសាលភាពនៃ MOU នេះ។ ជាពិសេសដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នៃកិច្ចសហការ និងកិច្ចសហប្រតិបត្តិការរវាងគូភាគីទាំងសងខាង។

អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍទីក្រុងឆ្លាតនៅក្នុងខេត្តបាត់ដំបង នៃព្រះ
រាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើង និងមានប្រសិទ្ធភាពនៅថ្ងៃ ចុះហត្ថលេខាចុងក្រោយ រវាង រដ្ឋបាលខេត្តបាត់ដំបង ជាមួយនិងក្រុមការងារទីប្រឹក្សាជប៉ុន“JPC”ដែលមានក្រុមហ៊ុន ចំនួន៣របស់ជប៉ុន រួមមាន៖ ក្រុមហ៊ុន Yachiyo En
gineering Co.,Ltd.“YEC”, ក្រុមហ៊ុន Nippon Koei Co., Ltd.“NK” និងក្រុមហ៊ុន QSC Consultant Co., Ltd. “QSC”)។ដើម្បីបន្តនូវការសិក្សាពីលទ្ធភាពអនុវត្តគម្រោងអាទិភាដែលបាន រកឃើញ តាមរយៈ ការ សិក្សារៀបចំប្លង់គោល របស់ ក្រុមហ៊ុនជប៉ុនទាំង៣នេះ នឹងពិនិត្យឃើញនូវលទ្ធ ភាពអនុវត្តគម្រោងទីក្រុងឆ្លាតសាកល្បង ដែលនាំប្រយោជន៍ដល់ភាគីពា
ក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋក្រុង បាត់ដំបង។

ថ្លែងទៅកាន់សមភាគីនៃក្រុមការងារទីប្រឹក្សាជប៉ុន((JPC)ដែលតំណាងដោយលោក Takanori Kuribayashi ជាលេខាទី១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ ឯកឧត្តម សុខ លូដែលជាសមភាគី តំណាងឲ្យរដ្ឋបាលខេត្តបាត់
ដំបង បានបង្ហាញពីការត្រៀមបង្កលក្ខណៈដល់ ក្រុមសិក្សាស្របតាមគោលការណ៍និងនីតិវិធី។ ព្រមទាំងបានផ្តល់ទស្សនៈទានគន្លឹះដើម្បីទាញចំណាប់អារម្មណ៍ជូនដល់ក្រុមការងារទីប្រឹក្សាជប៉ុនថា៖ ខេត្តបាត់ដំបងមានសក្ដានុពលសម្បូរបែបសម្រាប់ការវិនិយោគ – សម្បត្តិតិភណ្ឌវប្បធ
ម៌(តំបន់អភិរក្សសំណង់បេតិភណ្ឌ); សម្បត្តិធម្មជាតិ (ស្ទឹងសង្កែ…); បណ្តាញគមនាគមន៍ (ផ្លូវជាតិ ផ្លូវរថភ្លើង ព្រលានយន្តហោះ…);ហេដ្ឋារចនាសម្ព័ន្ធសង្គម-បច្ចេកទេស(បណ្តាញរំដោះទឹកភ្លៀង ទឹកស្អុយនិងទីលានចាក់សំរាមជាដើម។

ក្នុងកិច្ចប្រជុំនេះផងដែរក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានបង្កើតឱ្យមានកម្មវិធីសិក្សាគម្រោងទីក្រុ
ងឆ្លាតដែលគាំទ្រ ដោយក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ និងទេសចរណ៍ ប្រទេសជប៉ុន និង បានជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីសិក្សារៀបចំប្លង់គោលអភិវឌ្ឍន៍ក្រុងបាត់ដំបងប្រកបដោយចីរភាពនិងឆ្លាតវៃ។ ទោះបីជាពិភពលោក ក៏ដូចជាខេត្តបាត់ដំបង បានទទួលរងនូវផលប៉ះពាល់ជាសាកល នៃ វិបត្តិកូវីដ-19
អស់រយៈពេល ជាង២ឆ្នាំយ៉ាងណាក្តី ក៏ក្រុមការងារ បានខិតខំបញ្ចប់ការសិក្សា រៀបចំប្លង់គោលអភិវឌ្ឍន៍ក្រុងបាត់ដំបង ប្រកបដោយភាព ពេញលេញ។

តាមរយៈលោក TakanoriKURIBAYASHI លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាក៏បានចាត់ទុកខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ ជាពិសេសការអភិវឌ្ឍក្រុងបាត់ដំបង ប្រកបដោយចីរភា
ពនិងឆ្លាតវៃ ពិតជាជួយទាក់ទាញដៃគូវិនិយោគ និងភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថារដ្ឋបាលខេត្តបាត់ដំបងនៃព្រះ រាជាណាចក្រកម្ពុជា និងក្រសួងដែនដី ហេដ្ឋារច
នាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ ប្រទេសជប៉ុន (ហៅកាត់ថា MLIT)បានសហការគ្នាក្នុងឆ្នាំ ២០២០-២០២១ សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតខេត្តបាត់ដំបង តាមរយៈគំនិតផ្ដួចផ្ដើម ក្នុង “ភាពជាដៃគូរួមគ្នា រវាង ភាគីជប៉ុននិងអាស៊ាន”
(Smart JAMP)។និងគំនិតផ្តួចផ្តើម Smart JAMP មានបំណងគាំទ្រដល់ការអភិវឌ្ឍទីក្រុងឆ្លាត នៃទីក្រុងដែលជាដៃគូ ក្នុងបណ្តាញទីក្រុងឆ្លាតអាស៊ាន តាមរយៈនៃការសិក្សាបង្កើតគម្រោងកម្មវិធីរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង