ក្រុមការងារអាវុធហត្ថខណ្ឌទួលគោក ឧបត្ថម្ភថវិកាដល់ សមាជិក ដែលម្តាយមានជំងឺដុះសាច់ក្នុងសួតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានចាត់លោក អនុសេនីយ៍ឯក ខឹម សម្ផស្ស មេបបញ្ជាការរងខណ្ឌ ប្រគល់ថវិកាដែលប្រមូលបានមកពី នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៥០០,០០០ រៀល ឧបត្ថម្ភដល់ លោកអនុសេនីយ៍ត្រី ដេង សាមុត ជាសមាជិកអាវុធហត្ថខណ្ឌទួលគោក ដែលម្តាយរបស់លោក មានជំងឺដុះសាច់ក្នុងសួតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបានផ្តាំផ្ញើសួរសុខទុក្ខ និងសូមឲ្យអ៊ំស្រីឆាប់ជាសះស្បើយពីជំងឺ ដើម្បីត្រឡប់មកជួបជុំគ្រួសារវិញ។

