រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាមនុស្សចាស់កម្ពុជា លើកទី២៤ ក្រោមប្រធានបទ «មនុស្សវ័យចាស់ ជាមរតកដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ»

ភ្នំពេញ៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តក្រចេះ បានរៀបចំប្រារព្ធ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៤ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «មនុស្សវ័យចាស់ ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ » ក្រោមអធិបតីភាពឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អភិបាលរងក្រុង ស្រុក មន្ត្រីរាជការ និងអុំពូមីងជាមនុស្សចាស់ប្រមាណជាង ៣០០នាក់ ។

