នាយឧត្តមសេនីយ៍ ប៊ុន លើត និងឯកឧត្តម វ៉ាត់ ចំរើន បើកកិច្ចប្រជុំក្រុមការងារ សម្របសម្រួលកម្លាំងកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមពិធីបើក-បិទ ព្រឹត្តិការណ៍រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកម្លាំងកងយោធពលខេមរភូមិន្ទ និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការពិធីបើក-បិទ នៃគណៈកម្មាធិការជាតិ CAMSOC នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំក្រុមការងារសម្របសម្រួលកម្លាំងកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមពិធីបើក-បិទព្រឹត្តិការណ៍រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ ៕

