ឯកឧត្តមញ៉ែម សារី បានអញ្ជើញក្នុងពិធីបើកកញ្ចប់វិញ្ញាសារប្រឡងជ្រេីសរើសបេក្ខជនបញ្ចូលក្នុង ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២២ ក្នុងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ឯកឧត្តមញ៉ែម សារី អភិបាលខេត្តស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃអាទិត្យ ១៤កេីត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីបើកកញ្ចប់វិញ្ញាសារប្រឡងជ្រេីសរើសបេក្ខជនបញ្ចូលក្នុង ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២២ ក្នុងខេត្តស្ទឹងត្រែង សម័យប្រឡង ថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ ឯកឧត្តម ញ៉ែម សារី បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យគោរពនូវបទបញ្ជាផ្ទៃក្នុង ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ និងតាំងស្មារតីឲ្យរឹងមាំដើម្បីទទួលបានលទ្ធផលល្អក្នុងគ្រប់ៗគ្នាក្នុងការប្រឡង។
គួរបញ្ចាក់ផងដែរថា ខេត្តស្ទឹងត្រែងមានមណ្ឌលប្រឡងចំនួន ០១មណ្ឌល គឺ មណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច មានចំនួន ៣បន្ទប់ បេក្ខជនសរុបចំនួន ៤៧នាក់ ស្រីចំនួន ៦នាក់ ក្នុងនោះបែងចែកចេញជា ០៣វិញ្ញាសាក្នុងនោះរួមមាន៖ ចំណេះដឹងទូទៅ, ចំណេះដឹងវិស័យមុខងារសាធារណៈ ចំណេះដឹងវិស័យពន្ធនាគារ និងវិញ្ញាសាគណិតវិទ្យាផងដែរ៕

