ឯកឧត្ដម គង់ ភោគ ទទួលជួបអនុរដ្ឋមន្រ្ដីទទួលបន្ទុក ក្រុមដៃគូអាស៊ីអាគ្នេយ៍ និងជាឧត្ដមមន្ដ្រីអាស៊ានអូស្រ្ដាលី ដើម្បីពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្ដរជាតិ
ភ្នំពេញ៖ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានទទួលជួបលោកស្រី មីស្ហែល ចាន់ អនុរដ្ឋមន្រ្ដីទទួលបន្ទុកក្រុមដៃគូអាស៊ីអាគ្នេយ៍ និងជាឧត្ដមមន្ដ្រីអាស៊ានអូស្រ្ដាលី ដើម្បីពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្ដរជាតិ។