**ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាង អំពី «ផលកម្មនៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន»**ប្រទេសឥណ្ឌា ស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ជាអង្គការភេរវករ**តម្លៃដីធ្លីរបស់ប្រទេសជប៉ុន បានកើនឡើងក្នុងកម្រិតលឿនជាងគេបំផុត**កម្ពុជា-ទីម័រខាងកើត បង្ហាញពីគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ TVET**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី «រូបធាតុនិយមបដិសំយោគ ឬ សម្ភារនិយមវិចារវិទ្យា»**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៩ ខែមីនា គឺ “ល្អណាស់”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥**អភិបាលខេត្តកណ្ដាល ក្រើនរំលឹកប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ក្នុងរដូវក្ដៅនេះ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត**ចូលរួមរំលែកមរណទុក្ខ! ឯកឧត្តម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង**រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា**ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា**ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន**សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**ប្រមុខរដ្ឋស្ដីទីត្រាស់បង្គាប់តែងតាំង មន្រ្តីរួមទាំងឧកញ៉ាចំនួន៦២រូប ជាទីប្រឹក្សារបស់ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា**ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស**ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង

ក្រសួងយុត្តិធម៌ ដាក់ចេញទិសដៅយុទ្ធសាស្ត្រចម្បងចំនួនពីរ ដើម្បីធ្វើឱ្យវិស័យយុត្តិធម៌នៅកម្ពុជាមានប្រសិទ្ធភាព

ភ្នំពេញ៖ តាមរយៈយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី-ខេត្ត ក្នុងរយៈពេល១ឆ្នាំ ១ខែ ដែលត្រូវបានបិទបញ្ចប់នៅពេលកន្លងទៅ ក្រសួងយុត្ដិធម៌ បានរកឃើញថា សំណុំរឿងនៅតាមតុលាការមួយចំនួនត្រូវបានកកស្ទះ ដោយសារយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមិនមានគ្រប់គ្រាន់ មិនទាន់ពេញលេញ ដូច្នេះហើយទើបរឿងតូចតាចមួយចំនួនត្រូវរុញទៅស្ថាប័នតុលាការទាំងអស់។

នេះបើតាមការឲ្យដឹងពី លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ [សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងយុត្តិធម៌]។

លោក ជិន ម៉ាលីន បានអះអាងថា បើទោះបីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី-ខេត្ត ត្រូវបានបិទបញ្ចប់យ៉ាងណាក្ដី ប៉ុន្ដែគោលការណ៍ វិធានការដែលបានដាក់ចេញនាពេលកន្លងមក ក្នុងនោះរួមមាន វិធានការអនុវត្តទោសមិនមែនពន្ធនាគារ ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ គឺនៅបន្ដអនុវត្តដដែលដើម្បីផលប្រយោជន៍យុត្តិធម៌។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានថ្លែងយ៉ាងដូច្នេះថា [យុទ្ធនាការយើងមិនអាចដាក់ចេញរយៈពេលយូរ ហើយធ្វើរហូតបាននោះទេ ព្រោះយុទ្ធនាការជាយន្ដហោះការបណ្ដោះអាសន្នចំពោះមុខ ដោះស្រាយបញ្ហាជាក់ស្ដែង . តាមរយៈយុទ្ធនាការនេះយើងរកឃើញថា ការកកស្ទះសំណុំរឿងមួយចំនួនដោយសារតែយន្ដការ សន្ទានុកម្ម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមិនមានគ្រប់គ្រាន់ មិនទាន់ពេញលេញ ចឹងហើយរឿងតូចតាចទាំងប៉ុន្មានត្រូវបុកទៅតុលាការទាំងអស់]។

បើតាមលោក ជិន ម៉ាលីន បានគូសបញ្ជាក់ទៀតថា ការកកស្ទះសំណុំរឿងនេះ ក៏ពាក់ព័ន្ធដោយសារកត្តាធនធាន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់តុលាការនៅមានកម្រិត ដូច្នេះហើយផ្ដើមចេញពីយុទ្ធនាការនេះក្រសួងបានរៀបចំការកែទម្រង់បង្កើតធនធាន ទាំងធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ដើម្បីឆ្លើយតបទៅនឹងកំណើនសំណុំរឿង បទល្មើសដែលបានកើតឡើង។

ជាមួយគ្នានេះ លោក នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងថា លទ្ធផលសរុបរួម នៃយុទ្ធនាការសំណុំរឿងព្រហ្មទណ្ឌកកស្ទះ ដែលបានចាត់ការរួច នៅតាមសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេសទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង៣៧,៩០០សំណុំរឿង ស្មើនឹង៩៦% នៃសំណុំរឿងព្រហ្មទណ្ឌដែលបានកកស្ទះសរុបជាង ៣៩,៥០០សំណុំរឿង។

លោកបន្ដទៀតថា សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២,៦០០សំណុំរឿង ស្មើនឹង៩៧% នៃសំណុំរឿងសរុបជាង១៣,០០០សំណុំរឿង។ បន្ថែមពីនេះ សាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីចំនួនជាង ៦២,៨០០សំណុំរឿង ស្មើនឹង៧៨% នៃចំនួនសំណុំរឿងចូលថ្មីសរុបជាង ៨០,៤០០សំណុំរឿង។

ក្នុងដំណាក់កាលយុទ្ធនាការនោះ ក៏មានការអនុវត្តនីតិវិធីព្រហ្មទណ្ឌមួយចំនួនបន្ថែមទៀត ដែលអាចជួយកាត់បន្ថយនូវការចង្អៀតណែននៅក្នុងពន្ធនាគារ ដូចជា៖ ទី១៖ ការសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន ហើយមិនដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ, ទី២៖ ការចេញដីកាដំណោះស្រាយលើកលែងចោទប្រកាន់, ទី៣៖ ការសម្រេចសេចក្តីឲ្យរួចផុតពីបទចោទ, ទី៤៖ ការព្យួរទោសធម្មតា, ទី៥៖ ការព្យួរទោសសាកល្បង និងទី៦៖ ការដោះលែងទណ្ឌិតដែលអនុវត្តទោសចប់ ជាដើម

សូមរំលឹកថា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក្រសួងបានសម្រេចបង្កើត [គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត] ហៅកាត់ថា គ.យ.ក.ស៕ ប្រភព៖ ក្រសួងព័ត៌មាន

 

អត្ថបទដែលជាប់ទាក់ទង