**ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាង អំពី «ផលកម្មនៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន»**ប្រទេសឥណ្ឌា ស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ជាអង្គការភេរវករ**តម្លៃដីធ្លីរបស់ប្រទេសជប៉ុន បានកើនឡើងក្នុងកម្រិតលឿនជាងគេបំផុត**កម្ពុជា-ទីម័រខាងកើត បង្ហាញពីគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ TVET**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី «រូបធាតុនិយមបដិសំយោគ ឬ សម្ភារនិយមវិចារវិទ្យា»**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៩ ខែមីនា គឺ “ល្អណាស់”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥**អភិបាលខេត្តកណ្ដាល ក្រើនរំលឹកប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ក្នុងរដូវក្ដៅនេះ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត**ចូលរួមរំលែកមរណទុក្ខ! ឯកឧត្តម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង**រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា**ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា**ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន**សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**ប្រមុខរដ្ឋស្ដីទីត្រាស់បង្គាប់តែងតាំង មន្រ្តីរួមទាំងឧកញ៉ាចំនួន៦២រូប ជាទីប្រឹក្សារបស់ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា**ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស**ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង

បទវិភាគ៖អាមេរិកគួរតែប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះពូជសាសន៍និយមនិងបញ្ហារើសអើងពូជសាសន៍របស់ខ្លួន មិនត្រូវកុហកខ្លួនឯងទេ


ពីរបីថ្ងៃកន្លងទៅនេះ ក្នុងមហាសន្និបាតលើកទី៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តំណាងចិនបានសម្តែងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថាប័នអនុវត្តច្បាប់របស់ប្រទេសមួយចំនួន ដូចជាអាមេរិកជាដើមបានអនុវត្តច្បាប់ប្រកបដោយភាពរើសអើងចំពោះជនជាតិភាគតិច ហើយទាមទារឱ្យពួកគេប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះពូជសាសន៍និយមនិងបញ្ហារើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងររបស់ខ្លួន ក្នុងន័យអនុវត្ត «សេចក្តីប្រកាសនិងកម្មវត្ថុប្រតិបតិ្តក្រុង Durban »យ៉ាងប្រាកដប្រជា ដើម្បីកុំឱ្យសោកនាដកម្មរបស់លោក George Floyd កើតឡើងម្តងទៀត ។
“ខ្ញុំមិនអាចដកដង្ហើមបាន”នេះជាពាក្យសំដីចុងក្រោយបំផុតរបស់លោកGeorge Floyd ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដែលត្រូវបានប៉ូលីសស្បែកសរបស់សអាមេរិកម្នាក់យកជង្គង់សង្កត់ករហូតដល់ស្លាប់បាត់បង់ជីវិត ។ សោកនាដកម្មនេះបានបណ្តាលឱ្យផ្ទុះការតវ៉ានិងចលាចលក្នុងទ្រង់ទ្រាយធំនៅទូទាំងអាមេរិក ។ ប៉ុន្តែ រឿងនេះមិនបានធ្វើឱ្យអាជ្ញាធរអាមេរិកពិចារណាពីកំហុសរបស់ខ្លួននោះទេ។ តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីលោក George Floyd ត្រូវបានសម្លាប់ដោយប៉ូលីសយកជង្គង់សង្កត់ក ប៉ូលីសនៅទូទាំងអាមេរិក បានសម្លាប់ជនជាតិអាមេរិកដើមកកំណើតអាហ្វ្រិកយ៉ាងហោចណាស់ចំនួន២២៩នាក់ ។ ចាប់ពីចូលឆ្នាំនេះមក អាមេរិកបានកើតមានព្រឹតិ្តការណ៍ប៉ូលីសអនុវត្តច្បាប់ដោយអំពើហិង្សាចំពោះប្រជាពលរដ្ឋដើមកំណើតអាហ្វ្រិកជាច្រើនលើក ទង្វើយ៉ាងឃោរឃៅរបស់អ្នកអនុវត្តច្បាប់គួរឱ្យអ្នកផងព្រឺព្រួច ។
លោក ម៉ៃឃើល ធឺស៊ីឡឺ បញ្ញវន្តផ្នែកនយោបាយរបស់អាមេរិកបានលើកឡើងថា ប្រជាជនអាមេរិកកាន់តែច្រើនឡើងៗសម្គាល់ឃើញថា ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ អាមេរិកមិនបានទទួលវឌ្ឍនភាពខាងពូជសាសន៍ដ៏ពិតប្រាកដនោះទេ អត្រាដែលទទួលស្គាល់ថាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិករងការរើសអើង បានកើនពី១៩ភាគរយ នាឆ្នាំ២០១៣ឡើងដល់៥០ភាគរយនាឆ្នាំ២០២០ ។ តាមពិតទៅ ក្រៅពីជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ជនជាតិដើមភាគតិចនិងក្រុមមនុស្សមួយចំនួន ដូចជាជនជាតិអាមេរិកដើមកំណើតអាស៊ី និងជនជាតិមូស្លឹមជាដើម ក៏ត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩និងគោលនយោបារបស់រដ្ឋាភិបាលអាមេរិកដែលប្រកបដោយលក្ខណៈរើសអើង សិទ្ធិគ្រប់ផ្នែករបស់ពួកគេត្រូវបានបំពាន ហើយរងការគំរាមកំហែងនិងផលប៉ះពាល់ពីកម្លាំងហិង្សាគ្រប់ពេលវេលា ។
កាលពី២១ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើ«សេចក្តីប្រកាសនិងកម្មវត្ថុប្រតិបតិ្តក្រុង Durban » ដោយបានលើកឡើងថា ត្រូវធ្វើសកម្មភាពប្រទេសជាតិនិងអន្តរជាតិ ប្រឆាំងពូជសាសន៍និយម ការរើសអើងពូជសាសន៍ គំនិតចងគំនុំជាមួយជនជាតិក្រៅប្រទេសនិងបាតុភូតពាក់ព័ន្ធដែលមិនអាចអត់ទ្រាំបាន ដើម្បីធានាអះអាងឱ្យទទួលបានសិទ្ធិមនុស្សគ្រប់ផ្នែក ។ ក្នុងមហាសន្និបាតលើកទី៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលកំពុងបើកធ្វើ អង្គប្រជុំដាស់តឿនឱ្យអាមេរិកចាត់វិធានការយ៉ាងប្រាកដប្រជា ដើម្បីដោះស្រាយបញ្ហាពូជសាសន៍និយមជាប្រព័ន្ធក្នុងស្រុក ។
ប្រឈមមុខនឹងសំឡេងរិះគន់ពីសំណាក់សហគមន៍អន្តរជាតិ អាមេរិកមិនត្រូវធ្វើមិនដឹងមិនឮនោះទេ តែគឺត្រូវចាត់ទុកសំឡេងរិះគន់ទាំងនេះជាកម្លាំងជំរុញសម្រាប់កែលំអសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសខ្លួន ។ ខណៈពេលអាមេរិកធ្វើការជ្រៀតជ្រែកចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតដោយយកសិទ្ធិមនុស្សធ្វើជាលេស គួរតែដេរប៉ះសម្លៀកបំពាក់សិទ្ធិមនុស្សរបស់ខ្លួនដែលរហែកគ្រប់កន្លែងនោះ ហើយត្រូវបោសសម្អាតផ្ទះសម្បែងរបស់ខ្លួនសិន ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

 

អត្ថបទដែលជាប់ទាក់ទង