លោកជំទាវ ម៉ាណ ណាវី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ និងលើកទិសដៅផែនការ សកម្មភាពក្នុងកិច្ចការងារមហាសន្និបាតអប់រំឥស្លាមទូទាំងប្រទេស នៅឆ្នាំ២០២២ និងទិសដៅឆ្ពោះទៅឆ្នាំ២០២៣
ភ្នំពេញ៖ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងលើកទិសដៅបន្តសំដៅជម្រុញការអនុវត្តសកម្មភាពការងារជាក់ស្ដែងនៅក្នុងជំហានផែនការយុទ្ធសាស្រ្តនៃមហាសន្និបាតអប់រំឥស្លាមទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាគីឡូម៉ែតលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ លោកជំទាវ ម៉ាណ ណាវី បានមានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវរួមគិត រួមធ្វើ ផ្លាស់ប្ដូរយោបល់គ្នា និងខិតខំបន្តជម្រុញចលនាសកម្មភាពជាក់ស្ដែងជាអំពើល្អ ដើម្បីផ្សារភ្ជាប់ភាពជិតស្និទ្ធ និងសន្តិភាពបន្តទៅមុខទៀត ៕