សម្ដេចតេជោ៖ ព្រឹកប្រជុំផ្ទាល់ក្នុងប្រទេស ពីសេដ្ឋកិច្ចសង្គមនៅកម្ពុជា ល្ងាចប្រជុំតាមអនឡាញជាមួយ បណ្តាបក្សនយោបាយ នៃប្រទេសនានា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរសារខ្លីមួយបង្ហោះលើ បណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៦ តុលានេះថា «ពេលព្រឹកប្រជុំផ្ទាល់ក្នុងប្រទេសអំពីសេដ្ឋកិច្ច សង្គមនៅកម្ពុជា។ ពេលល្ងាចប្រជុំតាមអនឡាញជាមួយ បណ្តាបក្សនយោបាយ នៃប្រទេសនានាអំពី (គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព) ដែលបង្ហាញ ពីការចូលរួមរបស់កម្ពុជា លើបញ្ហាការប្រែប្រួលអាកាសធាតុ» ៕