ឯកឧត្តម សន ច័ន្ទរិទ្ធី ជួបពិភាក្សាការងារជាមួយ លោក ថានិណាអ៊ិ អ៊ីឈិតូមិ អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សន ច័ន្ទរិទ្ធី អគ្គលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយ លោក ថានិណាអ៊ិ អ៊ីឈិតូមិ អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
ក្នុងកិច្ចពិភាក្សាខាងលើ ឯកឧត្តម សន ច័ន្ទរិទ្ធី បានរំលេចពីចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ។