ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងកិច្ចប្រជុំ គណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអាយប៉ា លើកទី៤៣
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអាយប៉ា លើកទី៤៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ តាមដានវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
កិច្ចប្រជុំនេះធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈកម្មាធិការនយោបាយ លេខាធិការដ្ឋានជាតិ អាយប៉ា-កម្ពុជា ព្រមទាំងទីប្រឹក្សា និងជំនួយការ៕