នគរបាលស្រុកទ្រាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតសារធាតុញៀន ២១កញ្ចប់
ភ្នំពេញ៖ នគរបាលស្រុកទ្រាំង នៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ បានធ្វើការចុះល្បាត តាមភូមិសាស្រ្ត សំខាន់ៗក្នុងឃុំអង្គខ្នុរ និងសហការជាមួយកម្លំាងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គខ្នុរ នៅវេលាម៉ោង ១៥ និង ៣០ នាទីបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតសារធាតុញៀន ២១កញ្ចប់។
នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សៀក សុខា ភេទប្រុស អាយុ ២០ ឆ្នាំរស់នៅភូមិ ត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ និងដកហូតបានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២១កញ្ចប់។
ក្រោយការឃាត់ខ្លួនករណីនេះកម្លំាងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕