ឯកឧត្តម ជិន ម៉ាលីន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាប្រតិបត្តិថ្មី នៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម អាណត្តិទី៤
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាប្រតិបត្តិថ្មីនៃមជ្ឈមណ្ឌលជាតិនៃ មជ្ឈត្តការផ្នែកពាណិជ្ជកម្ម អាណត្តិទី៤។
នៅក្នុងជំនួបពិភាក្សានេះ មានគោលបំណងសំខាន់ចំនួន២ ដូចខាងក្រោម៖
១-ធ្វើការណែនាំសមាសភាពសមាជិកទើបជាប់ឆ្នោតថ្មី ជាក្រុមប្រឹក្សាប្រតិបត្តិនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម អាណត្តិទី៤
២-រៀបចំយន្តការនៃកិច្ចសហការនិងការគាំទ្រគ្នាទៅវិញទៅមក លើការរៀបចំនិងអនុវត្តយន្តការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសលើផ្នែកមជ្ឈត្តការនិងសន្ធានកម្មពាណិជ្ជកម្ម៕