សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីគុយបា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស(Manuel Marrero Cruz) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសដែល ឯកឧត្តម នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។


