ឯកឧត្តម សុខ ខាវ៉ាន់ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «មន្ត្រីអធិការកិច្ចប្រេងកាតនៃក្រសួងរ៉ែ ដែលនឹងទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌»

ភ្នំពេញ៖ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងអធិការកិច្ចសកម្មភាពក្នុងវិស័យប្រេងកាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី៤ តុលានេះ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី “មន្ត្រីអធិការកិច្ចប្រេងកាតនៃក្រសួងរ៉ែ និងថាមពលដែលនឹងទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារមន្រ្តីអធិការកិច្ចប្រេងកាតទាំងអស់។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បី ពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចឱ្យទទួលបាននូវនីតិសម្បទាជានគរបាលយុត្តិធម៌ពេញលេញដើម្បីតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។

