បំពង់ Nord Stream អាចត្រូវបានស្តារឡើងវិញ

ម៉ូស្គូ៖ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Aleksandr Novak បានអោយដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីប្រហែលជាអាចជួសជុលបំពង់ Nord Stream ១ និង ២ ដែលបានខូចខាតកាលពីដើមសប្តាហ៍នេះ។
“មានលទ្ធភាពបច្ចេកទេសក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ វាទាមទារពេលវេលា និងថវិកាសមស្រប។ ខ្ញុំប្រាកដថាឱកាសសមស្របនឹងត្រូវបានរកឃើញ” Novak បានប្រាប់ទូរទស្សន៍ Russia ១ TV ។
បើតាមមន្ត្រីរូបនេះ ជំហានដំបូងគួរកំណត់ថានរណាជាអ្នកនៅពីក្រោយឧបទ្ទវហេតុនេះ។
