នាយករដ្ឋមន្ត្រី ហៅពួកក្រុមអគតិ ដែលតែងវាយប្រហារលើ គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ ថាជាពួកចាញ់ជាអមតៈ

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត ៤ពាន់នាក់ នសព្រឹកថ្ងៃទី៣ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានហៅពួកក្រុមអគតិមួយចំនួន ដែលតែងតែវាយប្រហារលើ គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋថា «ពួកចាញ់ជាអមតៈ»។
សម្ដេចតេជោបន្តថា ពួកនេះមិនដែលវាយតម្លៃ ត្រូវចំពោះសភាពការណ៍ពិតទេ ។ សម្ដេច បានអំពាវនាវ កុំឱ្យពលរដ្ឋស្តាប់តាមការឃោសនាអកុសល របស់ក្រុមប្រឆាំងទាក់ទងនឹង បញ្ហាផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋ ទៅរស់នៅតំបន់ធម្មជាតិរុនតាឯក ។
សម្ដេចតេជោ បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើគ្រប់បែបយ៉ាង ដើម្បីការពារតំបន់បេតិកភណ្ឌអង្គរ កុំឱ្យគេដកតំបន់នេះចេញពី តំបន់បេតិកភណ្ឌពិភពលោក ៕
