ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានអញ្ជើញចូលរួមក្នុងពិធីប្រកួតកីឡាវាយកូនហ្គោលមិត្តភាពរវាងកងយោធពលខេមរភូមិន្ទ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីប្រកួតកីឡាវាយកូនហ្គោលមិត្តភាពរវាងកងយោធពលខេមរភូមិន្ទ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរបុណ្យជាតិសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីលានវាយកូនហ្គោល វឌ្ឍនៈរីហ្សត។

