CNN រាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះ Ian ក្នុងរដ្ឋ Florida

Florida៖ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះ Ian ក្នុងរដ្ឋ Florida បានកើនឡើងដល់ ៤៥ នាក់ហើយ។
រាប់រយពាន់នាក់ទៀត នៅតែគ្មានអគ្គិសនីប្រើប្រាស់។ ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់ជាច្រើនត្រូវបានបំផ្លាញ។
ក្រុមហ៊ុនធានារ៉ាប់រងជឿជាក់ថា Ian នឹងក្លាយជាព្យុះបំផ្លិចបំផ្លាញបំផុតចាប់តាំងពីព្យុះសង្ឃរា Andrew ក្នុងឆ្នាំ ១៩៩២ ។ យោងតាមការប៉ាន់ស្មានបឋមការខូចខាតនឹងមានពី ២៨ ទៅ ៤៧ ពាន់លានដុល្លារ។
