ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារគណបក្សខែកញ្ញា និងទិសដៅភារកិច្ចអនុវត្តបន្ត

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណកម្មាធិការគណបក្សខេត្ត នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកញ្ញា ឆ្នាំ២០២២ និងទិសដៅភារកិច្ចអនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាសមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធានសាខាបក្សមន្ទីរ អង្គភាព ប្រធាន អនុប្រធានប្រចាំការគណបក្សក្រុង ស្រុក សរុបចំនួន ១០៣នាក់។

